Connect with us

ការធ្វើដំណើរមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ អាចនឹងកើតឡើងនៅឱកាសចូលឆ្នាំចិនខាងមុខ

ជិត១ភាគ៣ នៃចំនួនប្រជាជនសរុបលើពិភពលោកទៅហើយ

ចិន៖ រដ្ឋាភិបាលចិន បានព្យាករថា ការធ្វើដំណើររបស់ប្រជាជន នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២០ ខាងមុខនេះ នឹងបង្កើតកំណត់ត្រាថ្មីមួយ ដោយមានអ្នកធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើត ឬទៅជួបជុំបងប្អូនសាច់ញាតិ នាឱកាសនេះ ប្រមាណជាង ៣ពាន់លាននាក់ ជាលើកដំបូង។

សូមជម្រាបថា កាលពីបុណ្យចូលឆ្នាំចិន ឆ្នាំ២០១៩ អ្នកធ្វើដំណើរមានប្រមាណ ២,៩៩ ពាន់លាននាក់។

ចូលឆ្នាំចិន ត្រូវបានចាត់ទុកជាពេលវេលាដែលប្រជាជនចិនធ្វើដំណើរទៅកាន់ស្រុកកំណើត លក្ខណៈទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ហើយឆ្នាំនេះ នឹងចាប់ផ្ដើមរាប់ពីថ្ងៃទី១០ ខែមករា រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្មើនឹងរយៈពេល ៤០ថ្ងៃ។ បុណ្យចូលឆ្នាំចិន ចាប់ផ្ដើមនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

តួលេខដែលរដ្ឋាភិបាលចិន រំពឹងទុក នៅឆ្នាំ២០២០ខាងមុខនេះ សម្រាប់អ្នកធ្វើដំណើរទៅស្រុកកំណើតជួបជុំបងប្អូននៅឱកាសបុណ្យចូលឆ្នាំចិន មានដូចតទៅ៖

-២,៤៣ពាន់លាននាក់ធ្វើដំណើរតាមផ្លូវគោក

-៤៤០លាននាក់ធ្វើដំណើរតាមផ្លូវដែក

-៧៩លាននាក់ធ្វើដំណើរតាមផ្លូវអាកាស

-និង ៤៥លាននាក់ធ្វើដំណើរតាមផ្លូវទឹក៕

ប្រភព៖ Shanghaiist

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម