Connect with us

ទំនិញវៀតណាម ត្រូវដឹកមកលក់នៅ “ផ្សារដា” ដែលនៅចម្ងាយ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម

ត្បូងឃ្មុំ៖ ផ្សារនៅតាមបណ្ដោយព្រំដែនកម្ពុជា និងវៀតណាម ដែលមានទីតាំងស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំរបស់កម្ពុជា និងខេត្តតៃនិញរបស់ប្រទេសវៀតណាម ដែលនេះគឺជាផ្សារលើកដំបូងមានឈ្មោះថា “ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដា)” ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ផ្សារគំរូព្រំដែនកម្ពុជា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារី ត្បូងឃ្មុំ ក្នុងភូមិដារកណ្តោល ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្ថិតនៅលើផ្ទៃដីទំហំជិត ២ហិកតា ចម្ងាយប្រមាណជា៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ផ្សារគំរូព្រំដែនកម្ពុជានេះ ត្រូវបានបើក ការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។

សម្គាល់ដែរថា ការបង្កើតផ្សារគំរូនេះ ដើម្បីសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាងពីរ ចំនួន ៥០០០លានដុល្លារអាមេរិក នាពេលខាងមុខ។ ផ្សារនេះ ក៏នឹងចូលរួមបម្រើអត្ថប្រយោជន៍ និងសម្រាប់ដាក់លក់ទំនិញរបស់ប្រជាជន នៃប្រទេសទាំងពីរ ជាពិសេសរួមចំណែកដោះស្រាយបញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែតែងរាំងស្ទះដល់ការធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម៕

 

ប្រភព៖ AKP

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម