Connect with us

វិធី៣យ៉ាងងាយៗ ដើម្បីមើលសូរ្យគ្រាស

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បាតុភូតសូរ្យគ្រាសមួយ នឹងកើតឡើងនៅក្នុងបណ្ដាទីក្រុងមួយចំនួន នៅទ្វីបអាស៊ី ដែលអាចមើលឃើញដំណើររបស់ព្រះចន្ទ រំកិលខ្លួនទៅបាំងចំព្រះអាទិត្យទាំងស្រុង។ យ៉ាងណាមិញ ទីក្រុងមួយចំនួន ក៏អាចមើលឃើញសូរ្យគ្រាសនេះផងដែរ តែអាស្រ័យទៅតាមតំបន់ដែលទីក្រុងទាំងនោះស្ថិតនៅ ដែលធ្វើឱ្យការមើលសូរ្យគ្រាសនេះ អាចមើលឃើញមិនបានពេញ ១០០% នោះទេ។ ជាក់ស្ដែង សម្រាប់កម្ពុជា បើយោងតាមវេបសាយបរទេស នឹងអាចមើលឃើញបានប្រហែល ៥០-៦០% នៃសូរ្យគ្រាស នៅថ្ងៃទី២៦ ខែធ្នូ ខាងមុខនេះ ចាប់ពីម៉ោង១០និង៣១នាទីព្រឹក ដល់ម៉ោង១៤និង១៤នាទី។

ការមើលសូរ្យគ្រាស ដោយភ្នែកទទេ មិនមានពាក់ឧបករណ៍ឱ្យបានត្រឹមត្រូវ វាអាចធ្វើឱ្យប៉ះពាល់ដល់ភ្នែកធ្ងន់ធ្ងរ។ ចំពោះ វ៉ែនតាការពារពន្លឺព្រះអាទិត្យ, Filter បំពាក់លើកាមេរ៉ា កញ្ចក់ខ្មៅ និងឧបករណ៍ដែលមិនមានការណែនាំត្រឹមត្រូវ គឺមិនអាចការពារភ្នែករបស់អ្នកពីពន្លឺកាំរស្មីព្រះអាទិត្យ នៅពេលមើលសូរ្យគ្រាសបានឡើយ។ ខាងក្រោមនេះ ជាវិធីសាស្ត្រមួយចំនួន ក្នុងការមើលសូរ្យគ្រាស៖

១- វ៉ែនតា សម្រាប់ការមើលសូរ្យគ្រាស ដែលអាចឱ្យអ្នកមើលដោយមានសុវត្ថិភាពចំពោះភ្នែក។

២- វីធីចោះក្រដាសកាតុង អាចប្រើប្រាស់បាន ដោយចោះប្រហោងនៅលើក្រដាសកាតុងមួយ។ នៅក្រោយខាងក្រដាសកាតុង យើងត្រូវដាក់ក្រដាសកាតុងពណ៌សមួយ។ វិធីនេះ អាចធ្វើឱ្យរូបមានសភាពតូច។

៣-ការមើលតាមតេលេស្កុប ឬកែវយឹត ជាវិធីមួយទៀត ដោយគេអាចប្រើប្រាស់ក្រដាសកាតុង ពណ៌ស ដាក់នៅចុងខាងក្រោយនៃតេលេស្កុប ឬកែវយឹត ហើយចោះក្រដាសកាតុង ដើម្បីស៊កលើតេលេស្កុប បាំងពន្លឺព្រះអាទិត្យដែលជះមកលើក្រដាសពណ៌ស៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម