តើខេត្តព្រះសីហនុ កំពុងក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់ថ្មីមួយទៀតរបស់កម្ពុជា មែនទេ?
ព្រះសីហនុ ៖ កំណើននៃការអភិវឌ្ឍន៏ខេត្តព្រះសីហនុរយៈកាលប៉ុន្មានឆ្នាំថ្មីៗនេះ កំពុងធ្វើអោយខេត្តមួយនេះ ក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២របស់កម្ពុជាជាបណ្ដើរៗហើយ បន្ទាប់ពីរាជធានីភ្នំពេញ។
មានការកត់សម្គាល់ថា ខេត្តព្រះសីហនុ កំពុងទាក់ទាញវិនិយោគយ៉ាងច្រើន ត្រឹមក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយផ្តោតលើវិស័យទេសចរណ៏ រោងចក្រឧស្សាហកម្ម និង ការសាងសង់គម្រោងអាគារជាច្រើនផ្សេងទៀត ។
បើតាមការគ្រោងទុក ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់គម្រោងផ្លូវល្បឿនលឿន, ការតភ្ជាប់ផ្លូវដែក, កំពង់ផែទឹកជ្រៅ និង ការពង្រីកព្រលានយន្ដហោះអន្តរជាតិជាដើម ដោយបានក្លាយជាច្រកភ្ជាប់សកម្មភាពពាណិជ្ជកម្មរបស់កម្ពុជាទៅកាន់ពិភពលោក ។
តាមការអោយដឹងពី ឯកឧត្តម យន្ដ មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បច្ចុប្បន្នខេត្តនេះ មានអាជីវកម្មផ្នែកទេសចរណ៍ជិត ៩០០អាជីវកម្ម ក្នុងនោះ សណ្ឋាគារមានចំនួន៧៩ ផ្ទះសំណាក់ មាន ៣៣៦ ភោជនីយដ្ឋានជាង ៣០០ទីតាំង និង កាស៊ីណូ កំពុងដំណើរការជាង១០០ទីតាំង ព្រមទាំងអាជីវកម្មផ្សេងៗទៀត ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍