Connect with us

រូបចម្លាក់ Zlatan Ibrahimovic ត្រូវបានគេលួចបំផ្លាញសារជាថ្មី

បរទេស៖ នេះគឺជាសកម្មភាពបំផ្លិចបំផ្លាញចុងក្រោយបង្អស់ដែលសំដៅទៅលើរូបសំណាក ចាប់តាំងពីវាត្រូវបានគេប្រកាសថា Ibrahimovic បានវិនិយោគនៅក្នុងក្លិបគូប្រជែងរបស់ Malmo មួយកាលពីខែមុន។

អតីតខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតវ័យ ៣៨ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងក្នុងអាជីព ឱ្យក្លិប Malmo កាលពី ២០ឆ្នាំមុន។ នៅថ្ងៃទី២៧ ខែវិច្ឆិកា គេបានប្រកាសថា លោក បានទិញភាគហ៊ុនចំនួន ២៥% ក្នុងក្លិប Hammarby  ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៃជើងឯកស៊ុយអែតនៅឆ្នាំនេះ។ រូបសំណាករបស់ Zlatan ត្រូវបានកាត់ច្រមុះនៅខាងក្រៅកីឡដ្ឋាន Malmo នៅប្រទេសស៊ុយអែត។  ហើយវិចិត្រករដែលកសាងរូបសំណាកនេះ លោក Peter Linde បានអំពាវនាវឱ្យប្រជាជន បញ្ឈប់ការបំផ្លិចបំផ្លាញទៀតទៅ។

នៅថ្ងៃដដែលនោះ រូបសំណាកសំរិទ្ធដែលមានកំពស់ ៣.៥ ម៉ែត្រដែលត្រូវបានដាក់ឱ្យដំណើរការ ដោយសហព័ន្ធបាល់ទាត់ស៊ុយអែត ហើយផ្ទះរបស់លោក Ibrahimovic នៅរដ្ឋធានី Stockholm ក៏ត្រូវបានបំផ្លាញផងដែរ ដោយរូបគំនូរ ‘Judas’ គូរនៅលើទ្វារខាងមុខ៕

    Loading...

    ពេញនិយម