Tottenham Hotspur ប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការពិន័យកាតក្រហមរបស់ Son Heung-min
អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លិប Tottenham Hotspur បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការពិន័យកាតក្រហម ដែលបានផ្ដល់ទៅឱ្យ Son Heung-min ក្នុងការប្រកួតដែល Spurs ចាញ់ Chelsea កាលពីថ្ងៃអាទិត្យ។
កីឡាករកូរ៉េខាងត្បូង ត្រូវបានបណ្តេញចេញនៅតង់ទី២ នៃការបរាជ័យ ២-០ បន្ទាប់ពី VAR បានសម្រេចថា រូបគេបានទាត់ខ្សែការពារ Antonio Rudiger របស់ Chelsea ។ ហើយក្រុមមាន់ខ្នាយមាស កំពុងរង់ចាំមើលថាតើ Son នឹងអាចចូលលេងនៅថ្ងៃ Boxing Day ជាមួយ Brighton ដែរ ឬទេ។
លោក Mourinho បាននិយាយថា៖ « ខ្ញុំសង្ឃឹមថា Son នឹងមិនត្រូវបានពិន័យ ៥ដងទេ។ ទី១ គឺកំហុសដែល Rudiger បានធ្វើលើរូបគេ។ ទី២ នឹងត្រូវបណ្តេញចេញ, ទី៣ នឹងមិនបានលេងជាមួយក្រុម Brighton , ទី៤ មិនបានលេងជាមួយ Norwich និងទី៥ មិនលេងជាមួយ Southampton ។ ដូច្នេះខ្ញុំសង្ឃឹមថា នឹងទទួលការពិន័យ ២ដង គឺគ្រប់គ្រាន់ហើយ គាត់មិនសមនឹងទទួលបានទី៣ ទី៤ ឬទី៥ នោះទេ»។
នេះជាលើកទី២ ហើយដែល Son ទទួលកាតក្រហម ត្រូវបានបណ្តេញចេញនៅរដូវកាលនេះបន្ទាប់ពីរូបគេត្រូវបានបណ្តេញចេញក្នុងការប្រកួតលទ្ធផលស្មើ ១-១ ជាមួយក្រុម Everton កាលពីថ្ងៃទី ៣ ខែវិច្ឆិកា៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍