Connect with us

លោក Keisuke Honda សម្រេចចិត្តចែកផ្លូវពីក្លិបហុល្លង់ ដោយសារមូលហេតុនេះ

លោក Honda ពិតជាមានទំនួលខុសត្រូវខ្ពស់មែន

ហុល្លង់៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះថា លោកបានសម្រេចចិត្តចែកផ្លូវពីក្លិបបាល់ទាត់ SBV Vitesse បន្ទាប់ពីចូលរួមកាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។

លោក Keisuke Honda បានពន្យល់ថា ការចែកផ្លូវពីក្លិបហុល្លង់នេះ គឺដោយសារតែលោក មិនអាចជួយកែប្រែស្ថានភាពបច្ចុប្បន្នបាន ស្របពេលដែលគ្រូបង្វឹក Leonid Slutsky បានចាកចេញពីក្លិបផងដែរ។ លោក Honda បានបន្តថា នេះជាទំនួលខុសត្រូវរបស់ខ្លួន ហើយលោកសង្ឃឹមថា នឹងអាចត្រឡប់មកទីនេះម្ដងទៀត។

លោក Honda សញ្ជាតិជប៉ុន បានបន្ថែមថា គាត់នឹងស្នាក់នៅទីនោះបណ្ដោះអាសន្ន ហើយនឹងចាកចេញពីហុល្លង់ នៅក្រោយរដូវកាលធ្លាក់ទឹកកក៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម