Connect with us

តួឯកថ្មីក្នុងរឿង “កំណត់ត្រាស្នេហ៍” កញ្ញា មយូរ៉ា កាន់តែល្បីឈ្មោះ បន្ទាប់ពីតួឯកស្រី កញ្ញា ពុទ្ធាវី បានទទួលមរណភាព

ចិន ចិន ពិតជាស្អាតណាស់សម្រាប់តារាមួយដួងនេះ

ភ្នំពេញ៖ កាន់តែប្លែកសម្រាប់សាច់រឿង “កំណត់ត្រាស្នេហ៍” បន្ទាប់ពីកញ្ញា ពុទ្ធាវី បានទទួលមរណភាព ក៏លេចមុខតួឯកថ្មី កញ្ញា មយូរ៉ា ដែលមានឈ្មោះពិតនៅលើបណ្តាញសង្គមហ្វេសប៊ុក “កញ្ញា ចិន ចិន” ដែលជាតារាមួយដួងមានសម្រស់ស្រស់ស្អាត ហើយក៏មានឈ្មោះបោះសំឡេងលើវិថីសិល្បៈផងដែរ។

កញ្ញា មយូរ៉ា ជាតារាមួយដួងនៅក្នុងសាច់រឿង “កំណត់ត្រាស្នេហ៍” ដែលកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN ហើយក៏ជារឿងភាគមួយ ដែលមានការគាំទ្រជាច្រើនពីសំណាក់អ្នកទស្សនា ពិសេសក៏មាន Comment ជាច្រើន សរសើរពីសាច់រឿងមួយនេះ ថាពិតជាជក់ចិត្តហើយក៏ល្អមើលផងដែរ។

គ្រប់ឈុតឆាកនៃសាច់រឿង “កំណត់ត្រាស្នេហ៍” ពិតជាធ្វើឱ្យជក់ចិត្តមែន ដោយគ្រប់ឈុតឆាកមានការឈ្នានីសគ្នា ព្រោះតែស្នេហា ការប្រកាន់ឋានៈតូចធំ លាយឡំជាមួយទឹកភ្នែក សំណើច បានបង្កើតជាសាច់រឿងមួយដ៏ល្អឥតខ្ចោះ សម្រាប់កម្រងរឿងភាគរបស់ស្ថានីយទូរទស្សន៍ CTN មួយនេះ។

សម្រាប់សប្តាហ៍នេះ តើ កញ្ញា មយូរ៉ា អាចនឹងជួបឧបសគ្គអ្វីខ្លះ ចំពោះស្នេហារបស់កញ្ញា?រាល់ពេលដែលកញ្ញា ចេញទៅណាមកណា គឺតែងតែមានការឈ្នានីសពីអ្នកដទៃជានិច្ច ពិសេសតែងតែជួបលោក សាន់នី ដែលជាតួប្រុសមួយរូបក្នុងសាច់រឿង ហើយក៏ជាកូនអ្នកមានទ្រព្យធនថែមទៀត។

បើចង់ដឹងកាន់តែច្បាស់ កុំភ្លេចទស្សនានូវខ្សែភាពយន្តភាគរឿង “កំណត់ត្រាស្នេហ៍” សប្តាហ៍នេះទាំងអស់គ្នា។ ស្ថានីយទូរទស្សន៍ CTN ធ្វើការចាក់ផ្សាយរឿង “កំណត់ត្រាស្នេហ៍” រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម