លោក Ancelotti ថា ការផ្លាស់ប្ដូរ Everton ឱ្យក្លាយជាក្រុមប្រជែងកៅអី UCL មិនមែនជារឿងមិនអាចទៅរួចនោះទេ
អង់គ្លេស៖ យោងតាមអ្នកគ្រប់គ្រងថ្មី លោក Carlo Ancelotti បានឱ្យដឹងថា ការផ្លាស់ប្ដូរ Everton ឱ្យក្លាយជាក្រុមប្រជែងកៅអីក្នុងក្របខ័ណ្ឌ Champions League នឹងមិនមែនជាបេសកកម្មដែលមិនអាចទៅរួចនោះទេ។
អតីតគ្រូបង្វឹក Chelsea, Real Madrid និង AC Milan វ័យ ៦០ ឆ្នាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកនាំក្រុមដែលឈរនៅលេខរៀងទី១៥ នៅ Premier League ដោយមាន ៤ ពិន្ទុពីលើតំបន់កាត់ចោល រហូតដល់ឆ្នាំ ២០២៤ ។ ហើយលោកបាននិយាយថា៖ « ក្របខ័ណ្ឌ Champions League គឺជាគោលដៅ និងគោលបំណងរយៈពេលវែង ។ គ្មានអ្វីដែលមិនអាចទៅរួចនោះទេនៅក្នុងវិស័យបាល់ទាត់ » ។
លោក Ancelotti ធ្លាប់ឈ្នះជើងឯក Champions League ៣ ដងក្នុងនាមជាគ្រូបង្វឹក – ពីរដងជាមួយ AC Milan និងមួយដងទៀតជាមួយ Real Madrid ។ គាត់បានឈ្នះពានរង្វាន់ Premier League និង FA Cup នៅឯ Chelsea ក្នុងឆ្នាំ ២០១០ ហើយក៏បានឈ្នះពានរង្វាន់លីហ្គកំពូលផ្សេងទៀតជាមួយ Bayern Munich និង Paris St-Germain ផងដែរ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍