គេមិនស្រឡាញ់យើងនោះទេ ពិតជាពីរោះខ្លាំងណាស់ “គេនោះជាស្រីកាប់ដាវ” ពី តន់ ចន្ទសីម៉ា
ជាតារាជំនាន់ថ្មីមែន តែមិនចាញ់រៀមច្បងប៉ុន្មាននោះទេ
ភ្នំពេញ៖ ពិតជារណ្តំដួងចិត្តមិត្តយុវវ័យខ្លាំងណាស់ សម្រាប់បទចម្រៀងមួយនេះ ត្រូវចិត្តមិត្តនារីៗតែម្តង គ្រប់អត្ថន័យ បានធ្វើឱ្យបទចម្រៀងរបស់តារាចម្រៀង កញ្ញា តន់ ចន្ទសីម៉ា ដែលជាតារាថ្មីមួយដួង បានឆក់យកដួងចិត្តប្រិយមិត្តជាច្រើន ហើយក៏ទទួលបានការគាំទ្រ ពីមិត្តយុវវ័យផងដែរ។
បទចម្រៀង “គេនោះជាស្រីកាប់ដាវ” ជាបទចម្រៀងឆ្លុះបញ្ចាំងពីស្នេហាបែបយុវវ័យ ចំពោះបុរសដែលមាននារីម្នាក់ហើយ តែបែរជាទៅស្រឡាញ់នារីផ្សេងដែលជាប្រភេទនារីកាប់ដាវ ដែលគេហៅថា ស្នេហាដែលមានកង់សារគួរច្រើន ប្រភេទស្នេហាបោកប្រាស់ ក៏ធ្វើឱ្យ តន់ ចន្ទសីម៉ា អស់ចិត្តពីបុរសម្នាក់នោះ។
សម្រាប់បទចម្រៀង “គេនោះជាស្រីកាប់ដាវ” គឺទទួលបានការចូលទស្សនា ឬក៏ស្តាប់រហូតដល់ទៅជិត ២លានដង។ នេះជាភាពភោគជ័យមួយដែលធ្វើឱ្យតារាចម្រៀងសំឡេងស្រួយកញ្ញា តន់ ចន្ទសីម៉ា កាន់តែមានប្រជាប្រិយភាពលើវិថីសិល្បៈ។
កញ្ញា តន់ ចន្ទសីម៉ា ក៏កំពុងតែត្រៀមចេញនូវអាល់ប៊ុមថ្មីបន្ថែមទៀត សម្រាប់ឆ្នាំ២០២០ ខាងមុខនេះ ហើយក៏សុទ្ធសឹងជាបទចម្រៀងបែបយុវវ័យផងដែរ៕
សូមទស្សានាវីដេអូ៖
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍