Connect with us

Ronaldo ប្រាប់ទៅ Lukaku អ្វីខ្លះ មុនពេលផ្ទេរទៅ Inter

អ៊ីតាលី៖ ខ្សែប្រយុទ្ធរបស់ក្លិប Inter កីឡាករ Romelu Lukaku និយាយថា Cristiano Ronaldo បានព្រមានគាត់ពីភាពតានតឹងក្នុងការរកគ្រាប់បាល់នៅ Serie A មុនពេលអតីតកីឡាករ ManUtd ផ្ទេរទៅអ៊ីតាលី។

ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះបានផ្តល់បទសម្ភាសន៍ដល់កាសែតញូវយ៉កថែមស៍នៅថ្ងៃច័ន្ទនេះ ដែលក្នុងនោះលោកបានផ្តល់មតិយោបល់របស់លោកលើការលេងនៅក្របខណ្ឌ Serie A បើប្រៀបធៀបនឹងក្របខ័ណ្ឌ Premier League ។

គាត់បានប្រាប់កាសែតថា៖ « គាត់ [Ronaldo] បានប្រាប់ខ្ញុំថា នេះជាលីហ្គដែលមានប្រព័ន្ធការពារខ្លាំងបំផុតនៅលើពិភពលោក។ គាត់បាននិយាយថា គាត់អាចរកគ្រាប់បាល់បានគ្រប់ទីកន្លែង ប៉ុន្តែនេះគឺជាកន្លែងពិបាកបំផុតក្នុងការធ្វើវា ហើយប្រសិនបើ Cristiano Ronaldo គិតថា វាពិបាកទៅហើយនោះ វាពិតជាពិបាកមែន » ។

ទោះយ៉ាងណាក៍ដោយ Lukaku ស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ក្នុង ២២ ប្រកួតសម្រាប់ក្រុម Inter នៅពាក់កណ្តាលរដូវកាលដំបូង ដែលក្នុងនោះមាន ១២គ្រាប់នៅ Serie A ៕

    Loading...

    ពេញនិយម