Connect with us

ManCity គ្រោងចាយលុយទិញខ្សែការពារម្នាក់ពី PSG

បរទេស៖ Manchester City ចង់ចុះហត្ថលេខាលើខ្សែការពារកណ្តាល Marquinhos របស់ក្រុម Paris Saint-Germain ដើម្បីពង្រឹងតំបន់ខាងក្រោមដែលតែងតែរបូតគ្រាប់បាល់ខ្លាំងនៅរដូវកាលនេះ។

កីឡាករប្រេស៊ីលវ័យ ២៥ឆ្នាំរូបនេះ បានក្លាយជាផ្នែកដ៏សំខាន់មួយរបស់ក្រុមយក្សបារាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគាត់អាចនឹងចាកចេញពីក្លិបនៅរដូវក្ដៅខាងមុខ។ យោងទៅតាមកាសែត Le 10 Sport បានឱ្យដឹងថា  Marquinhos និងភ្នាក់ងាររបស់គាត់ មិនទាន់យល់ស្របលើលក្ខខណ្ឌទាក់ទងនឹងកិច្ចព្រមព្រៀងថ្មីជាមួយក្លិបបារាំងនៅឡើយទេ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ពីក្រុម Manchester City ។

Marquinhos បានចូលរួមជាមួយ PSG ពីក្លិប Roma នៅរដូវក្តៅឆ្នាំ២០១៣ ក្នុងតម្លៃ ៣១,៤ លានផោន ខណៈខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ នៅសល់រយៈពេល ២ឆ្នាំកន្លះទៀត លើកិច្ចសន្យារបស់គាត់ ដែលនឹងផុតកំណត់នៅឆ្នាំ២០២២៕

    Loading...

    ពេញនិយម