Connect with us

អគ្គនាយកដ្ឋាន១នៃក្រសួងមហាផ្ទៃ ប្រកាសផ្ដល់ឱកាសដល់បេក្ខជនជាស្ត្រី៥០% នៃក្របខណ្ឌថ្មី

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានប្រកាសថា នឹងផ្តល់ឱកាសដល់ស្ត្រី ៥០ភាគរយសម្រាប់ជ្រើសរើសក្របខណ្ឌថ្មីនៅឆ្នាំ២០២០ខាងមុខនេះ ហើយនឹងផ្តល់៣០ភាគរយដល់ស្ត្រីសម្រាប់ភាពជាអ្នកដឹកនាំ ក្នុងនាយកដ្ឋានមួយនេះ ដើម្បីរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជ្រាបយេនឌ័រ។

ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ របស់អគ្គនាយកដ្ឋានអត្ត សញ្ញាណកម្មឆ្នាំ២០២០-២០២៣ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោកនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា រាជរដ្ឋាភិបាល បានចាត់ទុកស្ត្រីមានតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ច និងសង្គម ដូច្នេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងផ្តល់ឱកាសដល់ស្ត្រីឱ្យស្មើនឹងបុរសដែរ នៅក្នុងការជ្រើសរើសក្របខណ្ឌថ្មីនាពេលខាងមុខនេះ។

សូមជម្រាបថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានតួនាទីធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ដូចជា សិក្សាតាក់តែងសេចក្ដីព្រាងច្បាប់ អនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្ត ដែលទាក់ទងនឹងការងារអត្រានុកូលដ្ឋាន ការងារស្ថិតិប្រជាពលរដ្ឋ ការងារស្នាក់នៅ ការងារអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ការងារលិខិតឆ្លងដែនធម្មតា ការងារលិខិតធ្វើដំណើរឆ្លងដែនដទៃទៀត និងការងារសញ្ជាតិ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម