“ឃ្លាតទៅសែនឆ្ងាយ” ខ្សែភាពយន្តបង្ហាញពីរឿងពិតក្នុងវាលពិឃាត នឹងចូលមកអង្រួនដួងចិត្តអ្នកទស្សនា ឆាប់ៗនេះ
ពាក្យថា “ឃ្លាត” អាចនឹងមានថ្ងៃជួបវិញ តែពាក្យថា “សែនឆ្ងាយ” គឺគ្មានថ្ងៃណាជួបវិញទេ
ភ្នំពេញ៖ មានក្មេងៗជំនាន់ក្រោយ ប្រហែលជាមួយភាគធំ ដែលបានដឹង និង ឮ ហើយមានក្មេងៗខ្លះទៀត បានស្តាប់ពីរឿងរ៉ាវដ៏លំបាកមួយនេះ ពីឪពុកម្តាយ លោកតាលោកយាយ អ៊ុំ ពូមីង ដែលបានរៀបរាប់ពី ការសោកស្ដាយ រួមជាមួយការកាត់ទោសដោយគ្មានតុលាការ គ្មានការតវ៉ា គឺមានតែការកាត់ទោសយ៉ាងសាហាវ ឃោរឃៅ និងគ្មានសិទ្ធិ សូម្បីតែឆ្លើយ ហើយវាបានបន្សល់ទុកនូវ ការឈឺចាប់ ការបាត់បង់ និងការបែកបាក់។
ហេតុផលនេះហើយ ទើបធ្វើឱ្យ លោក ឆាយ បូរ៉ា រួមនឹង ភរិយារបស់លោក សម្រេចចិត្ត ផលិតនូវសាច់រឿងដែលដ៏ឈឺចាប់មួយនេះឡើង គឺដើម្បីចង់ឱ្យកូនខ្មែរជំនាន់ក្រោយ បានដឹង ពីការបាត់បង់មួយដ៏សែនឈឺចាប់មិនអាចបំភ្លេចបាន រួមជាមួយខ្សែជីវិត និងទុក្ខលំបាករបស់ស្រ្តីម្នាក់ ដែលត្រូវជាម្តាយ ហើយត្រូវបានបាត់បង់គ្រប់យ៉ាង និងត្រូវតស៊ូការពារកូនៗពី វាលពិឃាត ដែលជាគុកគ្មានជញ្ជាំង ឱ្យនៅរស់រានមានជីវិត។
បើចង់ជ្រាបច្បាស់ថា ខ្សែភាពយន្តមួយនេះ មានបង្កប់នូវមនោសញ្ចេតនាស៊ីជម្រៅនៃពាក្យថា “ឃ្លាតទៅសែនឆ្ងាយ” យ៉ាងណា ហើយរឿងមួយនេះ អាចធ្វើឱ្យទស្សនិកជនស្រក់ទឹកភ្នែកបានដល់កម្រិតណានោះ សូមរង់ចាំតាមដានទស្សនា នៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧យប់ ខាងមុខនេះ កុំបីខាន៕
សូមទស្សនាវីដេអូ៖
- អត្ថបទទាក់ទង :
- Featured
- ឃ្លាតទៅសែនឆ្ងាយ

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍