បិទចរាចរណ៍បណ្ដោះអាសន្ន នៅក្រុងសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសាកល
សូមជ្រាប!
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងថា រដ្ឋបាលខេត្តសៀមរាប នឹងធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល ឆ្នាំ២០២០ ខាងមុខនេះ។
ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកលឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលខេត្ត បានរៀបចំ តុបតែង និងកែលម្អសោភ័ណភាពក្រុង ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា ក៏ដូចជារាប់ថយក្រោយនាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។
ជាមួយនឹងការរាប់ថយក្រោយ ដើម្បីឆ្លងឆ្នាំសកលនេះ រដ្ឋបាលខេត្ត នឹងធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីរៀបចំកន្លែងសម្រាប់ប្រារព្ធពិធីខាងលើ។ ដូចនេះ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា សាធារណជនមេត្តាយោគយល់ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។ ក្នុងនោះរដ្ឋបាលខេត្តសៀមរាប នឹងធ្វើការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន នៅកំណាត់ផ្លូវហ្សាដឺហ្គោល ចាប់ពីចំណុចមហាសណ្ឋាគារអង្គរ រហូតដល់ចំណុចរង្វង់មូលស្ពានព្រះរាជដំណាក់ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍