មិនគួរឲ្យជឿ ក្មេងស្រីអាយុ ៩ ឆ្នាំ អាចរកប្រាក់ចំណូលបាន ៥៧ លានដុល្លារ និងបានក្លាយជា សេដ្ឋីនី វ័យក្មេងជាងគេបំផុត (មានវិដេអូ)
ហុងកុង ៖ ពិតជាមិនធម្មតាមែន ក្មេងស្រីដែលមានអាយុទើបតែ ៩ ឆ្នាំប៉ុណ្ណោះ អាចរកលុយបានយ៉ាងច្រើន ធ្វើឲ្យឪពុកម្ដាយរបស់គាត់ រស់នៅបានយ៉ាងងាយស្រួលពេញមួយជីវិត ។
អាចនិយាយបាន ថា នៅពេលនេះ នាងបានក្លាយជាសេដ្ឋីដ៏វ័យក្មេងជាងគេ ដែលនាងមានឈ្មោះថា Celine Tam មានដើមកំណើតជាជនជាតិចិនហុងកុង ដោយនាង បានចាប់ផ្ដើមល្បីឈ្មោះ នៅក្នុងកម្មវិធី “America’s Got Talent” ដែលមានការគាំទ្រសម្លេងយ៉ាងច្រើន ។
នាងត្រូវបាន មហាជនក្រោកឈរទះដៃក្នុងពេលចូលរួមកម្មវិធី ហើយសូម្បីតែពុកម្តាយ របស់គាត់ ក៏មានការរីករាយ និង ស្ទើរមិនជឿថា កូនគាត់ទទួលបានការគាំទ្រយ៉ាងខ្លាំង និងត្រូវបានមហាជន ដាក់ឈ្មោះនាងថា “អ្នកចម្រៀងវ័យក្មេង សួតដែក ” ។ ឥលូវនេះ ក្មេងស្រី Celine Tam អាចរកប្រាក់ បានមិនក្រោមពី ៣ពាន់ដុល្លារក្នុងមួយខែ ដែលធ្វើអោយសាធារណៈជន មានការងើយឆ្ងល់មែនទែន ។
ជាងនេះទៅទៀត ក៏មានផលិតកម្មជាច្រើន បានមកទាក់ទងនាងដើម្បីចុះកុងត្រា អោយចូលច្រៀង ប៉ុន្ដែនាង បានចុះកុងត្រាជាមួយផលិតកម្មមួយ រួចទៅហើយ ដោយបទចម្រៀងរបស់នាងលក់ដាច់ បានជាង ១សែនដុល្លារ ឯណោះ ។ វាអាចនិយាយបានថា នេះជាចំណូលមួយដ៏ល្អបំផុតសំរាប់នាង ហើយប្រាក់ចំណូលសរុបរបស់នាង គឺមិនក្រោមពី ៥៧លានដុល្លានោះទេ ពិតជាមិនធម្មតាមែន សំរាប់តារាចំរៀងវ័យក្មេងម្នាក់រូបនេះ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍