Connect with us

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រេចការសាងសង់បានប្រមាណ ៧៥,៧%

កំពង់ចាម-ត្បូងឃ្មុំ៖ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បួងឃ្មុំ) ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ គិតមកដល់ពេលបច្ចុប្បន្ន បានសម្រេចការសាងសង់ប្រមាណ ៧៥,៧% ហើយ។

លើសពីនេះ ក្រុមការងារអនុវត្តគម្រោង ក៏បានស្នើឱ្យក្រុមហ៊ុនសាងសង់ បន្តយកចិត្តទុកដាក់ធ្វើការស្រោចទឹកជាប្រចាំ តាមបណ្តោយផ្លូវតភ្ជាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់ (ដីហុយ) និងធ្វើការរៀបចំប្រព័ន្ធសុវត្ថិភាព (ស្លាកសញ្ញាចរាចរណ៍ ខ្សែចំណាំងផ្លាតការពារតាមជម្រាលជើងទេរ និងប្រព័ន្ធភ្លើងសញ្ញាបំភ្លឺពេលយប់) ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីធានាសុខសុវត្ថិភាពអំឡុងពេលសាងសង់ស្ពាននេះ។

ស្ពាននេះ នឹងអាចស្ថាបនារួចរាល់ក្នុងឆ្នាំ២០២០ គឺមុនផែនការកំណត់ ឆ្នាំ២០២២។ គួរបញ្ជាក់ថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ បានបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាព សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ស្ពាននេះស្ថាបនាដោយក្រុមហ៊ុនស៊ាងហៃរបស់ប្រទេសចិន មានតម្លៃជាង ៥៦លានដុល្លារអាមេរិក ដែលមានបណ្តោយប្រវែង ១១៣១ ម៉ែត្រ និងទទឹងប្រវែង ១៣,៥០ ម៉ែត្រ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម