ក្រុមហ៊ុន YouTube បានផ្ដល់ Silver Button ដល់ MyTV Cambodia ជាផ្លូវការ
ភ្នំពេញ៖ ក្រុមហ៊ុន CBS នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ មានកិត្តិយសជម្រាបជូនដល់សាធារណជន និងអ្នកគាំទ្រ Channel MyTV Cambodia ឱ្យបានជ្រាបថា MyTV Cambodia ត្រូវបានក្រុមហ៊ុនយក្ស យូធូប ផ្ដល់នូវ Silver Button សម្រាប់ការទទួលបានការចុច Subscribe ចំនួនលើសពី ១សែនដង។
នេះជាសមិទ្ធផលជាទីគាប់ប្រសើរមួយ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន CBS ហើយក្រុមការងារ បានប្ដេជ្ញាថា នឹងខិតខំស្វែងរក Content ល្អៗ ដើម្បីចែករំលែកការកម្សាន្តដល់បងប្អូនប្រជាជនកម្ពុជា ក៏ដូចជា អ្នកគាំទ្រ Channel MyTV Cambodia ទាំងអស់ ក្នុងគោលដៅដើម្បីឈានទៅរក Gold Button សម្រាប់ការទទួលបាន Subscriber រហូតដល់ ១លាននាក់ នៅថ្ងៃខាងមុខ។
ក្រុមការងារ CBS សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកគាំទ្រទាំងអស់ សម្រាប់ការចូលរួមទស្សនា នៅលើ Channel យូធូប ដូចជា CTN TV Official Channel និង MyTV Cambodia នាពេលកន្លងមក ហើយសង្ឃឹមថា នឹងនៅតែបន្តគាំទ្របន្ថែមទៀត៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍