Connect with us

ប្រិយមិត្តនឹងបានជួប អ្នកអង្គម្ចាស់តូច នរោត្តម ជេនណា ឆាប់ៗនេះ ក្នុងរឿងភាគខ្មែរ “ទេពធីតាព្កុលមាស”

ប្រជាជនកម្ពុជា ជិតបានឃើញការសម្តែងរបស់ អ្នកអង្គម្ចាស់នរោត្តម ជេនណា ឆាប់ៗនេះហើយ

ភ្នំពេញ៖ កំពូលរឿងព្រេងនិទានខ្មែរដ៏ល្បី គឺរឿង “ទេពធីតាព្កុលមាស” នឹងមានការចូលរួមសម្តែងពីសំណាក់ អ្នកអង្គម្ចាស់ នរោត្តម ជេនណា ដែលជាខ្សែរាជវង្សខ្មែរដែលស្រឡាញ់ខាងសិល្បៈ។

នេះជាវត្តមានមួយដែលធ្វើឱ្យប្រជានុរាស្រ្តខ្មែរពេញនគរ កោតសរសើរ និងគោរពស្រឡាញ់ទ្រង់ ដោយបានឃើញ អ្នកអង្គម្ចាស់ នរោត្តម ជេនណា ដ៏គួរឱ្យស្រឡាញ់ ទ្រង់បានលើកស្ទួយវិស័យភាពយន្តខ្មែរ ព្រោះទ្រង់ចង់បង្ហាញឱ្យប្រទេសជិតខាងបានឃើញពីស្នាដៃនៃខ្សែរាជវង្សខ្មែរ គឺពិតជាខ្លាំងបែបនេះមែន ទោះបីជាទ្រង់ មានវ័យក្មេងក៏ដោយ តែទ្រង់មានសមត្ថភាពតាំងតែពីប្រសូត។

ថ្មីៗនេះ អ្នកអង្គម្ចាស់ នរោត្តម ជេនណា ទ្រង់មានព្រះរាជបន្ទូលទៅកាន់ប្រជានុរាស្ត្រខ្មែរពេញនគរ ដោយជូនពរ សូមឱ្យប្រជានុរាស្ត្រ ខ្មែរទាំងអស់ ជួបតែសុខភាពមាំមួន ប្រកបមុខរបរ សូមឱ្យទទួលបានផលលាភគ្រប់ក្រុមគ្រួសារ ហើយនឹងជួបទ្រង់ក្នុងពេលឆាប់ៗនេះ ជាមួយរឿងភាគព្រេងនិទាន “ទេពធីតាព្កុលមាស” តាមកញ្ចក់ទូរទស្សន៍ CTN ផងដែរ។

ខ្សែភាពយន្តភាគរឿង “ទេពធីតាព្កុលមាស” ជាប្រភេទរឿងភាគព្រេងនិទាន ដែលគ្រោងនឹងចាក់ផ្សាយនៅពេលឆាប់ៗនេះហើយ។ ប្រិយមិត្ត នឹងអាចទស្សនាតាមកញ្ចក់ទូរទស្សន៍ CTN ធានាថាពិតជាល្អមើលឥតខ្ចោះ៕

  

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម