Connect with us

ព្រេតភីត កំពុងទាក់ទងអតីតប្រពន្ធ ក្រោយលែងលះពីលោកស្រី ជូលី

បរទេស៖ សារព័ត៌មានបរទេស បានចុះផ្សាយថា តារាសម្ដែង ព្រេតភីត កំពុងទាក់ទងជាមួយតារាស្រី ជេនីហ្វើ អានីស្តុន បន្ទាប់ពីលែងលះពីលោកស្រី អេនជេលីណា ជូលី។ Us Weekly បានរាយការណ៍ថា អាននីស្តុន និង ភីត កំពុងជួបគ្នាដោយសម្ងាត់។

ប្រភពដែលបានប្រាប់ Us Weekly បានឱ្យដឹងថា ព្រេតភីត និង អានីស្តុន បានសម្រេចចិត្តបំភ្លេចចោលនូវរឿងអតីតកាល ដែលអ្នកទាំងពីរធ្លាប់លែងលះគ្នា មុននឹងព្រេតភីត ជួបជាមួយលោកស្រី ជូលី។

គួររំឭកថា កាលពី២សប្ដាហ៍មុន ប្រភព Entertainment Tonight បានរាយការណ៍ថា ប្រេតភីត បានចូលរួមពិធីជប់លៀងមួយ នៅផ្ទះរបស់ អានីស្តុន។ អ្នកទាំងពីរ បានជួបគ្នាលើកដំបូង កាលពីឆ្នាំ១៩៩៨ ហើយរៀបការនៅឆ្នាំ២០០០។ ៥ឆ្នាំក្រោយមក ពួកគេបានលែងលះ ហើយ ព្រេតភីត ក៏ជួបជាមួយលោកស្រី ជូលី ពេលសម្ដែងក្នុងរឿង “Mr & Mrs Smith”។

លោកស្រី អានីស្តុន បានរៀបការម្ដងទៀតជាមួយ Justin Theroux នៅ៣ឆ្នាំក្រោយការលែងលះ ខណៈ ព្រេតភីត បានលែងលះគ្នាពី លោកស្រី ជូលី នៅឆ្នាំ២០១៦ ក្រោយរស់នៅជាមួយគ្នា១២ឆ្នាំ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម