រូបថតជាច្រើនសន្លឹករបស់កញ្ញា ស៊ិន យូប៊ិន ថ្ងៃបុណ្យ Christmas ពិតជាស្រស់ស្អាតខ្លាំងណាស់
ស៊ិន យូប៊ិន ត្រៀមខ្លួនរួចហើយសម្រាប់ថ្ងៃបុណ្យ Christmas
ភ្នំពេញ៖ តារាសម្តែងដែលកំពុងតែកាក់កបនឹងអាជីពសិល្បៈ កញ្ញា ស៊ិន យូប៊ិន កំពុងតែធ្វើឱ្យប្រិយថៃជាច្រើនស្រឡាញ់គាំទ្រកញ្ញាជាខ្លាំង ពេលឃើញកញ្ញាបានទម្លាយរូបថតរបស់ខ្លួនជាច្រើនសន្លឹក ស្របពេលថ្ងៃនេះជាថ្ងៃបុណ្យ Christmas ដែលប្រជាជនលើពិភពលោកនាំគ្នារីករាយ ក៏ដូចជាមានវត្ថុអនុស្សាវរីយ៍ ជូនគ្នាទៅវិញទៅមក។
ថ្ងៃនេះតារាសម្តែង កញ្ញា ស៊ិន យូប៊ិន ក៏បានបង្ហាញរូបថតក្រោមឈុតសម្លៀកបំពាក់ពណ៌ក្រហម អមជាមួយសម្រស់ស្រស់ស្អាតរបស់កញ្ញាថែមទៀតនោះ ក៏បានធ្វើឱ្យហ្វេនជាច្រើននាំគ្នា Comment ជូនពរដល់កញ្ញាគ្រប់ៗគ្នា។ តារាមួយដួងនេះ កំពុងតែកាក់កបជាមួយអាជីពថ្មីនៅលើទឹកដីថៃ ជាមួយជំនួញរកស៊ី ក៏ដូចជាពិធីការិនីរបស់ទូរទស្សន៍ថៃផងដែរ។
ចំពោះស្នេហារបស់កញ្ញា ស៊ិន យូប៊ិន ក៏មិនមានបញ្ហាអ្វីនោះដែរ ជាមួយលោក វ៉ៃហាំង ប៉ុន្តែក៏មានមហាជនមួយចំនួន បានលួចសួរទៅកញ្ញាថា៖ “តើពេលណាអ្នកទាំងពីរមានដំណឹងល្អ” ទោះជាយ៉ាងណា ក៏មិនមានការបកស្រាយពីកញ្ញា យូប៊ិន មកវិញនោះឡើយ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍