គម្រោងផ្សារទំនើបអ៊ីអន៣ ត្រូវបាន CDC អនុញ្ញាតជាស្ថាពរហើយ
ភ្នំពេញ៖ កាន់តែច្បាស់សម្រាប់គម្រោងផ្សារទំនើបអ៊ីអនទី៣ បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនជប៉ុន AEON MALL (Cambodia) Co.,LTD ដើម្បីបើកភ្លើងខៀវឱ្យសាងសង់គម្រោងផ្សារទំនើបអ៊ីអនទី៣នេះ។
គម្រោងផ្សារទំនើបអ៊ីអនទី៣ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ គម្រោងនេះ មានទុនវិនិយោគប្រមាណ ២៨៩,៦ លានដុល្លារអាមេរិក ដោយអាចបង្កើតការងារបានចំនួន ៤៧កន្លែង។
សូមជម្រាបថា ផ្សារទំនើបអ៊ីអនទី១ ស្ថិតនៅជាប់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ដែលបានបើកដំណើរការកាលពីឆ្នាំ២០១៤ ខណៈផ្សារអ៊ីអនទី២ នៅខណ្ឌសែនសុខ បើកនៅឆ្នាំ២០១៨។ ចំពោះផ្សារទំនើបអ៊ីអនទី៣ វិញ អ្នគជំនាញបានអះអាងថា គ្រោងនឹងសាងសង់នៅក្នុងតំបន់ទីក្រុងរណប ING City ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍