Connect with us

តៃវ៉ាន់ ប្រកាសឈប់នាំចូលផលិតផលធ្វើពីសាច់ជ្រូករបស់វៀតណាម

សូមប្រុងប្រយ័ត្នចំពោះសាច់ជ្រូកវៀតណាម!

តៃប៉ិ៖ រដ្ឋាភិបាលតៃវ៉ាន់ បានប្រកាសហាមឃាត់ការនាំចូលផលិតផលធ្វើពីជ្រូក ដែលផលិតនៅក្នុងប្រទេសវៀតណាម ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក ត្រូវបានរកឃើញលើផលិតផល កាលពីថ្ងៃទី៩ ខែធ្នូ។

ក្រសួងកសិកម្មតៃវ៉ាន់ បានរកឃើញមេរោគប៉េស្តជ្រូកអាហ្វ្រិក ក្នុងសាច់ជ្រូកកំប៉ុង របស់វៀតណាម។ ក្រសួងដដែលបន្តថា សាច់ជ្រូកដែលប៉ះពាល់ ត្រូវបានផលិតនៅតំបន់ដែលមានការឆ្លងរីករាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក ទៅលើសត្វជ្រូក នៅក្នុងប្រទេសវៀតណាម។

គិតពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ តៃវ៉ាន់ រកឃើញមេរោគប៉េស្តជ្រូកអាហ្វ្រិកលើផលិតផលរបស់វៀតណាមចំនួន ៤៨ករណីហើយ។ ទន្ទឹមនេះ រកឃើញលើផលិតផលពីចិនដីគោកចំនួន ១៦៤ករណី។

ច្បាប់តៃវ៉ាន់ បានកំណត់នូវទឹកប្រាក់ពិន័យចំនួន ១០០០ដុល្លារ សម្រាប់អាជីវករ ដែលលក់សាច់ដែលត្រូវបានហាមឃាត់៕

ប្រភព៖ Taiwan News

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម