ហេតុអីចាស់ៗពីដើម ហាមស្ត្រីពពោះមិនឱ្យមើលសូរ្យគ្រាស-ចន្ទគ្រាស?
ចាស់ៗពីដើមពេលមានសូរ្យគ្រាស ឬ ចន្ទគ្រាសតែងតែហាមស្ត្រីមានផ្ទៃពោះមិនឱ្យមើលនោះទេព្រោះខ្លាច កូនផ្ទៃពោះកើតមកគ្រាសកន្លងហើយជំនឿទាំងនោះនៅតែមានអ្នកជឿតាមនៅឡើយពិសេសអ្នកនៅ ជនបទ។
នៅក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួនណាតមនុស្សគ្រាសកន្លង ឬ គ្រោះកន្លងគឺ មនុស្សដែល ល្មេញល្មើពីកំណើតដោយកាលពីនៅក្នុងផ្ទៃម្តាយហើយជួនពេលនោះមានសូរ្យគ្រាសឬ ចន្ទគ្រាស។ តាម ទំនៀមទម្លាប់ខ្មែរពីបុរាណ ស្ត្រីមានផ្ទៃពោះកាលបើប្រទះមានសូរ្យគ្រាសចន្ទគ្រាសត្រូវយកអកកំបោរមកដក់ នឹងថ្នក់ជាដំណើរអបឱ្យគ្រាសកន្លងអកកំបោរចុះកុំឱ្យ កន្លងកូនក្នុងផ្ទៃ។
ជំនឿថាស្ត្រីមានផ្ទៃពោះមើលសូរ្យគ្រាស ឬ ចន្ទគ្រាសអាចប៉ះដល់កូនក្នុងផ្ទៃពោះនោះត្រូវលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រីនៃ មន្ទីរពេទ្យកាល់ម៉ែតអះអាងថាគ្រាន់តែជាពាក្យបោកបញ្ឆោត របស់ចាស់ៗនោះទេមិនចង់ឱ្យស្ត្រីមានផ្ទៃពោះនៅទ្រាំចាំមើលចន្ទគ្រាស ឬ សូរ្យគ្រាសរយៈពេលយូរ ឬ ចាំដល់ យប់ជ្រៅ។
“មើលចន្ទគ្រាស ឬ សូរ្យគ្រាសអត់មានកូនកើតគ្រាសកន្លងអី ទេពាក្យហ្នឹងចាស់ៗគាត់បោកបញ្ឆោតបំភ័យ ស្រីមានផ្ទៃពោះទេគាត់មិនចង់ឱ្យស្រីៗមានផ្ទៃពោះអត់ងងុយពេលយប់ត្រូវនៅចាំមើលចន្ទគ្រាសដល់យប់ ជ្រៅដូចចាស់ៗថាស៊ីចុងអំពៅឆាប់ចេះហែលទឹកអ៊ីចឹង”។ លោកវេជ្ជបណ្ឌិតរៀបរាប់។
ស្ត្រីមានផ្ទៃពោះដែលមានសុខភាពខ្សោយស្រាប់កាលណាអត់ងងុយ ឬ ប្រឹងមើលសូរ្យគ្រាសដោយ ភ្នែកទទេពុំ មានពាក់អ្វីការពារអាចធ្វើ ឱ្យធេងធោងវិលមុខទៅជាឈឺ ឬ ដួលនេះហើយដែលចាស់ៗបារម្ភនោះ។ គ្រាស កន្លងនោះលោកវេជ្ជបណ្ឌិតថាចាស់ៗប្រហែលចាស់ចង់សំដៅលើជំងឺបម្រុងក្រឡាភ្លើង ឬ ក្រឡាភ្លើងលើស្ត្រី មានផ្ទៃពោះដែលធ្វើឱ្យឡើងឈាមទៅជាប្រកាច់។
តែតាមក្បូនពេទ្យជំងឺបម្រុងក្រឡាភ្លើងបណ្តាលមកលើសសម្ពាធឈាមនិងរោគសញ្ញាផ្សេងទៀតដោយសារ ខូចខាតសរីរាង្គផ្សេងៗដូចជាតម្រងនោមជាដើម។ ស្រីៗមានផ្ទៃពោះនិង មានសម្ពាធឈាមធម្មតាក៏ អាច មានជំងឺនេះបានដែលភាគច្រើនកើតនៅសប្តាហ៍ទី២០នៃការពពោះនិងលើអាចកើតលើស្រីៗមានសម្ពាធ ឈាមលើសតិចតួចប៉ុន្តែមិនបានព្យាបាល ត្រឹមត្រូវ។ ជំងឺបម្រុង ក្រឡាភ្លើងអាចបង្កផលវិបាកធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិតទាំងម៉ាក់ៗនិង គភ៌៕
ប្រភព៖ HelloKrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍