លោក ខេម ពិតជាធ្វើអ្វីតាមដែលលោកបានសន្យាថា នឹងចែកភួយដល់ចាស់ជរាពិតប្រាកដមែន
កើតជាមនុស្សត្រូវចេះជួយគ្នា ទាំងនេះជាពាក្យសម្តីលោក ខេម
ភ្នំពេញ៖ តារាចម្រៀងសំឡេងស្អក ប្រចាំផលិតកម្ម “ថោន” លោក ខេម បានចែកភួយដល់មនុស្សចាស់ជរា ព្រោះលោកបានឮថា ធាតុអាកាសនឹងចុះត្រជាក់នៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក ខេម បានធ្វើតាមការសន្យារបស់ខ្លួនពិតមែន ដោយកាលពីម្សិលមិញ លោកបានយកភួយជាច្រើនចែកជូនមនុស្សចាស់ជរា ដែលធាក់ស៊ីក្លូ ព្រមទាំងជូនជាថវិកាបន្តិចបន្តួចផងដែរ។ លោកជួបកន្លែងណា គឺលោកចុះចែកជូនតែម្តង មិនថាពេលព្រលប់ ឬ យប់ក៏ដោយ ក៏លោកនៅតែធ្វើជានិច្ច។ ហើយតារាចម្រៀងម្នាក់នេះ ក៏មានពាក្យខ្លះបង្ហាញចេញពីក្នុងចិត្ត ដោយនិយាយថា លោកពិតជាសប្បាយរីករាយ ព្រោះគ្មានអ្វីជាងធ្វើបុណ្យជាមួយចាស់ៗនោះទេ។
ពិតជាសរសើរដល់លោក ខេម ដែលខំចំណាយពេលវេលារបស់លោកសម្រាប់មនុស្សចាស់ជរា ទីទាល់ក្រ ទោះជាមិនធំដុំដូចគេក៏ដោយ ប៉ុន្តែនេះជាសន្តានចិត្តរបស់លោក។
យើងសង្កេតឃើញថា មួយរយៈនេះសិល្បករខ្មែរមួយចំនួន បាននាំគ្នាផ្ដល់ក្តីស្រឡាញ់ ចំពោះមនុស្សចាស់ជរា ដែលកំពុងតែជួបការលំបាក៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍