ទម្លាយវប្បធម៌ស្រាតនៅអាល្លឺម៉ង់ ដែលអ្នកពុំធ្លាប់ដឹង
តាមពិតអ៊ីចឹងសោះ!
បរទេស៖ ការស្រាត ជារឿងដ៏ពេញនិយមមួយនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលភាសាអាល្លឺម៉ង់ហៅថា “Freikoerperkultur (FKK)” មានន័យថា វប្បធម៌ស្រាត ដោយគេអាចសង្កេតឃើញ មនុស្សម្នា ស្រាតនៅកន្លែងសូណា អាងហែលទឹក សួនច្បារ និង ឆ្នេរសមុទ្រមួយចំនួន។
វប្បធម៌ស្រាតនេះ មានប្រភពនៅចុងស.វទី១៩ ដោយប្រជាជនអាល្លឺម៉ង់ ចាត់ទុកការស្រាតជាវិធីសាស្ត្រមួយ ដើម្បីព្យាបាលជំងឺរបេង និងឈឺសន្លាក់ឆ្អឹង។ នៅឆ្នាំ១៩២០ អាល្លឺម៉ង់ បានដាក់ឆ្នេរនៃកោះ Sylt ជាឆ្នេរសម្រាប់អ្នកស្រាត ហើយមួយទសវត្សរ៍ក្រោយមកទៀត សាលាហាត់ប្រាណសម្រាប់អ្នកស្រាត ត្រូវបានបង្កើតឡើង។
សម័យកាលរបស់ពួកណាស៊ី បានចេញច្បាប់ប្រឆាំងនឹងការស្រាត នៅឆ្នាំ១៩៣៣ និងរឹតបន្ដឹងចំពោះការស្រឡាញ់ភេទដូចគ្នា។ យ៉ាងណាក៏ដោយ ការស្រាត មិនត្រូវបានលុបបំបាត់ទាំងស្រុងបានឡើយ។ ការរឹតបន្តឹង បានធូរស្រាលទៅវិញ នៅឆ្នាំ១៩៤២ ក៏ប៉ុន្តែ វានៅតែត្រូវបានចាត់ទុកជាការរើសអើងសម្រាប់ពួកណាស៊ី។ ក្រោយចប់សង្គ្រាម ការស្រាត មានប្រជាប្រិយភាពទាំងអាល្លឺម៉ង់ខាងលិច ទាំងអាល្លឺម៉ង់ខាងកើត ក្នុងនោះពួកនៅខាងលិច បានបង្កើតសមាគមស្រាតមួយ ដែលបច្ចុប្បន្នស្ថិតនៅក្រោមសហព័ន្ធកីឡាអូឡាំពិកអាល្លឺម៉ង់។ នៅឯអាល្លឺម៉ង់ខាងកើតវិញ ការស្រាត ត្រូវបានចាត់ទុកជាការគេចចេញពី ឯកសណ្ឋាន និង លទ្ធិកុម្មុយនិស្ត ដោយប្រជាជន ស្រាតនៅតាមមាត់បឹង ឆ្នេរសមុទ្រ និងជំរំអ្នកស្រាត ជាច្រើនកន្លែង។
សូម្បីតែលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់នាពេលបច្ចុប្បន្ន ក៏ធ្លាប់បង្ហាញការស្រាត ជាមួយមិត្តភ័ក្តិរបស់លោកស្រី កាលពីនៅវ័យក្មេង ក្នុងប្រទេសអាល្លឺម៉ង់ខាងកើតផងដែរ។ ប្រជាជនអាល្លឺម៉ង់ខាងកើត បាននាំយកនូវវប្បធម៌ស្រាតទៅដល់ប្រទេសមួយចំនួននៅក្នុងទ្វីបអឺរ៉ុប ដូចជាប្រទេសបារាំង ទសវត្សរ៍១៩៥០ យូហ្គោស្លាវី និងបណ្ដាប្រទេសជាប់សមុទ្របាល់ទិក ព្រមទាំងសមុទ្រមេឌីទែរ៉ាណេ។
ទោះបីជាការស្រាត មានភាពធម្មតានៅតាមឆ្នេរសមុទ្រ បឹងបួរ ឬសួនច្បារមួយចំនួនក៏ដោយ ក៏ការដើរស្រាតនៅទីសាធារណៈដែលមិនមានអ្នកដទៃស្រាត ត្រូវបានចាត់ទុកជារឿងខុសច្បាប់។
បច្ចុប្បន្ន មានជនជាតិអាល្លឺម៉ង់ប្រហែល ៦សែននាក់ បានចុះឈ្មោះចូលរួមជាមួយក្លិបអ្នកស្រាត ជាង ៣០០ ។ ការចុះឈ្មោះ មានចំនួនថយចុះពីមួយថ្ងៃទៅមួយថ្ងៃ នៅអាល្លឺម៉ង់ ខណៈវប្បធម៌ស្រាត ក៏កំពុងសាបរលាបបន្តិចម្ដងៗផងដែរ៕
ប្រភព៖ CNN
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍