Connect with us

កក្រើកជាមួយ BOOSTRONG 2020 THE COUNTDOWN ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២០ នៅខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រុមហ៊ុនប៊ូសស្រ្តង នឹងនាំមកនូវមហាព្រឹត្តិការណ៍ COUNTDOWN ខ្នាតយក្សប្រចាំឆ្នាំ ដែលមានរយៈពេល ៣ រាត្រីពេញជាប់ៗគ្នាគឺ ថ្ងៃទី ២៩-៣០-៣១ ខែធ្នូ ឆ្នាំ ២០១៩ នាដងស្ទឹងសង្កែ។

មហាព្រឹត្តិការណ៍ BOOSTRONG 2020 THE COUNTDOWN ជាព្រឹត្តិការណ៍ដ៏ធំជាងគេប្រចាំឆ្នាំ ដែលរួមមានព្រឹត្តិការណ៍ធំៗជាច្រើនកើតឡើងព្រមៗគ្នា ដូចជា ការបាញ់កាំជ្រួចខ្នាតយក្ស ២០២០ដើម ញ៉ាំប៊ូសស្រ្តងហ្រ្វី ២០២០ កំប៉ុង ស្តង់តាំងពិរព័រណ៍រាប់រយស្តង់ នៅជុំវិញដងស្ទឹងសង្កែ ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺការប្រគំតន្រ្តីខ្នាតយក្ស ដែលមានកំពូលតារាចម្រៀងដ៏ល្បីៗជាច្រើនដួង ដូចជា លោក ឆាយ វីរៈយុទ្ធ កញ្ញា សុខ ពិសី លោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស លោក ខាត់ ជេមស៍ កញ្ញា អ៊ីវ៉ា កញ្ញា រ៉ាប៊ី លោក កែវ វាសនា លោក វង្ស ដារ៉ារតនា លោក ចឺម លោក ឃី សុឃុន កញ្ញា វីរៈ និច្ច កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ឈីន រតនៈ និងកញ្ញា កែវ សុបញ្ញា ដែលនឹងធ្វើឱ្យមហាព្រឹត្តិការណ៍ទាំងមូល កាន់តែល្បីកក្រើក។

មហាព្រឹត្តិការណ៍ BOOSTRONG 2020 THE COUNTDOWN
នេះ ជាមហាព្រឹត្តិការណ៍ខ្នាតយក្ស ដែលមានតែមួយគត់នៅទឹកដីខេត្តបាត់ដំបង ដែលគ្រប់គ្នាទន្ទឹងរង់ចាំ។ ចូលរូមស្រែកហ៊ោកញ្រ្ជៀវ និង COUNTDOWN រួមគ្នា ព្រមទាំងក្រេបរសជាតិភេសជ្ជៈប៊ូសស្រ្តង ដ៏ឈ្ងុយឆ្ងាញ់រួមគ្នា៕

សូមទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម