Connect with us

កម្រងរឿងភាគឥណ្ឌាដ៏ល្បីប្រចាំឆ្នាំ២០២០ “រាជបុត្រព្រួញទិព្វ” នឹងមកដល់ឆាប់ៗនេះហើយ

តួអង្គក្នុងរឿងភាគឥណ្ឌាមួយនេះ ស្អាតៗម្ល៉េះ?

ភ្នំពេញ៖ កញ្ញា Karn Sangini “កាន់ សានគីនី” គឺជាតួអង្គដ៏ល្បីដែលសម្តែងក្នុងរឿងភាគឥណ្ឌាបែបទេវកថា គឺរឿង “រាជបុត្រព្រួញទិព្វ” ដែលជាប្រភេទរឿងប្រលោមលោក ហើយក៏ជារឿងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌា ដែលនឹងធ្វើការចាក់ផ្សាយក្នុងពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ MYTV ។

ស្តេច Pukhiya គឺជាបីតារបស់ព្រះនាង Uruvi ក្នុងនាមជាស្តេច Vyshuza “វីហ៊ូសា” និងជាបុត្រីតែមួយគត់របស់មហាក្សត្រី Shuburayuvu ហើយមហាក្សត្រី Shuburayuvu នឹងផ្តល់នូវអ្វីៗគ្រប់យ៉ាង ឱ្យតែព្រះនាងចង់បាន។ គ្រប់ឈុតឆាកនៃរឿង “រាជបុត្រព្រួញទិព្វ” គឺសុទ្ធសឹងតែមានការប្រើសិល្ប៍មន្តអាគម លាយឡំក្បាច់គុន ស្នេហាល្វីងជូរចត់ កម្សត់ ម្តាយព្រាត់កូន ព្រោះតែការដណ្តើមអំណាចគ្នា។

រាជបុត្រមួយអង្គ បានរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពលំបាក តែមិនដឹងថា ខ្លួនជារាបុត្ររបស់ស្តេចមហានគរនោះឡើយ ដោយមានការដណ្តើមអំណាចពីមន្ត្រីក្បត់ បានធ្វើឱ្យរាជបុត្រព្រាត់ប្រាសគ្រួសារ។ ប៉ុន្តែមិនបានប៉ុន្មានរឿងរ៉ាវទាំងប៉ុន្មាន បានវិលត្រឡប់មករកការពិតវិញ ដោយរាជបុត្របានដឹងថា ម្តាយរបស់ខ្លួនត្រូវគេធ្វើបាប ក៏សម្រេចចិត្តតស៊ូច្បាំងជាមួយបក្ខពួកក្បត់ ដោយប្រើតែព្រួញនោះ ក៏អាចសម្លាប់សត្រូវរបស់ខ្លួន ដណ្តើមយកអំណាចរបស់ខ្លួនបានមកវិញផងដែរ។

រឿង “រាជបុត្រព្រួញទិព្វ” ជារឿងភាគដែលទស្សនាមិនចេះជិនណាយ ហើយក៏ត្រូវបានស្ថានីយទូរទស្សន៍ MYTV បានយកមកធ្វើការចាក់ផ្សាយចែកជូនប្រិយមិត្តទស្សនា នូវសាច់រឿងដ៏ល្អឥតខ្ចោះរបស់ឥណ្ឌាមួយនេះ។

ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការចាក់ផ្សាយរឿងភាគ “រាជបុត្រព្រួញទិព្វ” នៅរៀងរាល់ថ្ងៃចន្ទ ដល់អាទិត្យ វេលាម៉ោង១២ថ្ងៃត្រង់។ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា នៅក្នុងពេលឆាប់ៗនេះ៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម