តោះ ទៅមើលរូបភាពសប្បាយៗរបស់កីឡាករបាល់ទាត់ល្បីៗ កំឡុងពេលបុណ្យណូអែលជាមួយគ្នា…
កំឡុងពេលនេះ សម្រាប់អ្នកកាន់សាសនាគ្រឹស្ត គឺជាពេលវេលាមួយដ៏មានន័យ ជាពេលជួបជុំគ្រួសារដ៏រីករាយ ប្រៀបបាននឹងពិធីបុណ្យចូលឆ្នាំខ្មែរ សម្រាប់បងប្អូនខ្មែរដូចគ្នា។
ដើមឈើត្រូវបានតុបតែងយ៉ាងស្រស់ស្អាត នៅតាមទីកន្លែងប្រជុំជន និងតាមផ្ទះ មានទាំងការស្លៀកពាក់ខោអាវពណ៌ក្រហម មានទាំងការផ្តល់កាដូគ្នាទៅវិញទៅមក និងស្ករគ្រាប់សម្រាប់ក្មេងៗ។ ចំណែកកំពូលកីឡាករល្បីៗជាច្រើនរូបនៅលើពិភពលោក ក៏បានចូលរួមអបអរសាទរ នៅពិធីបុណ្យណូអែលនេះផងដែរ ដោយអ្នកខ្លះបានទៅជប់លៀងនៅខាងក្រៅ និងកីឡាករខ្លះទៀតជប់លៀងនៅផ្ទះ ពេលនេះ CBS Sport សូមលើកយកមកបង្ហាញប្រិយមិត្តទាំងអស់គ្នា៖
១. Lionel Messi បានជប់លៀងនៅផ្ទះជាមួយភរិយា និងកូនៗជាទីស្រឡាញ់ទាំង ៣ របស់ខ្លួននៅផ្ទះ ដែលមើលទៅគ្រួសាររបស់កីឡាកររូបនេះ ពិតជាមានសុភមង្គលខ្លាំងណាស់។
២. Cristiano Ronaldo បានបង្ហោះរូបភាពនៅថ្ងៃពិសេសនេះ ជាមួយនឹងគ្រួសារនៅឯឆ្នេរសមុទ្រ ដោយបង្ហាញនូវទឹកមុខដ៏រីករាយ។
៣. Paul Pogba បានប្រារព្ធពិធីអបអរសាទរជាមួយភរិយា និងកូនប្រុសតូចរបស់ពួកគេជាមួយនឹងស្នាមញញឹម។
៤. ប្រធានក្រុម Arsenal គឺ Pierre-Emerick Aubameyang បានបង្ហោះរូបថតគ្រួសារយ៉ាងរីករាយនៅផ្ទះរបស់ខ្លួន។
៥. តារាជើងស៊ុត របស់ក្រុម Leicester គឺ Jamie Vardy ក៏បានបង្ហាញនៅរូបភាពជួបជុំគ្រួសារដ៏រីករាយ ជាពិសេស ក៏មានតុបតែងឱ្យសត្វចិញ្ចឹមរបស់គេយ៉ាងស្រស់ស្អាតផងដែរ។
៦. អតីតវីរបុរសរបស់ក្រុម Barcelona កីឡាករ Dani Alves បានស្លៀកឈុតលោកតា សាន់តា ក្លោស ជាមួយភរិយាជាទីស្រឡាញ់ Joana Sanz។
៧. ផ្អែមល្ហែមខ្លាំង សូម្បីកូនតូចរបស់ខ្លួន ក៏ងាកមើលអ្នកម៉ាក់របស់ខ្លួន និងលោកប៉ា Alvaro Morata ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍