Connect with us

ក្បាច់រាំរបស់ Eno ក្លាយជារូបភាពដ៏មានប្រជាប្រិយមួយដែលអ្នក Troll យកមកច្នៃជារូបភាពប្លែកៗ

មានអ្នកណាខ្លះចេះក្បាច់រាំ ២+២=៤ របស់ Eno នេះទេ?

ភ្នំពេញ៖ លើកនេះពិតជាមិនធម្មតាមែន គ្រាន់តែក្បាច់រាំលើកដៃចេញម្រាម៤ របស់លោក Eno ក៏ធ្វើឱ្យភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញគេយកមក Troll ស្ទើរគ្រប់ៗគ្នា។

តារាចម្រៀងដ៏ល្បីម្នាក់នេះ ចូលចិត្តរាំក្បាច់បែបនេះណាស់ កាលពីមុន MYTV Plus ធ្លាប់សរសេរពីក្បាច់ក្បាច់រាំ ចង្អុលមុខទស្សនិកជន ស្រាប់តែពេលនេះឃើញម្រាមដៃ២ ឥឡូវក៏ឃើញមានម្រាម៤ នេះជាក្បាច់ពិសេសប្រចាំត្រកូលរបស់លោក Eno ហើយត្រូវបានគេយកទៅ Troll ដែលគេហៅថា Doctor Strange មានចេញសិល្ប៍ដូចតួកុនហូលីវូដ។

ពេលនេះក៏បានត្រូវបានគេដាក់លើរូបសូគ្រាសថែមទៀតផង ខណៈពេលដែលមហាជនកំពុងចាប់អារម្មណ៌លើប្រធានបទនេះ។ ប្រហែលជារូបភាពមួយនេះនៅបន្តយកមកត្រូលតាមសម័យកាលដែលបណ្តាញហ្វេសបុកនៅពេលខាងមុខៗទៀត។ ពិតជាអស់សំណើចណាស់សម្រាប់រូបភាព ដែលលោក Eno រាំក្បាច់បែបនេះ។ សម្រាប់ឆ្នាំ២០២០ ប្រិយមិត្តជាក៏រង់ចាំមើលថា តើលោក Eno នឹងមានក្បាច់អ្វីប្លែកជាងនេះទេ សម្រាប់អ្នកចូលចិត្តលោក ហើយក៏មានអ្នកចាំយកក្បាច់រាំរបស់លោក យកទៅ Troll បន្តទៀតផងដែរ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម