Connect with us

ជប៉ុន កាត់ទោសប្រហារជីវិតជនបរទេសជាលើកដំបូង ក្នុងរយៈពេល១ទសវត្សរ៍

ពិតជារឿងដ៏កម្រមែន!

ជប៉ុន៖ តុលាការជប៉ុន កាលពីពេលថ្មីៗនេះ បានកាត់ទោសប្រហារជីវិតបុរសជនជាតិចិនម្នាក់ ដោយព្យួរក ពាក់ព័ន្ធអំពើមនុស្សឃាត។ នេះជាការប្រហារជីវិតទៅលើជនបរទេសលើកដំបូង នៅក្នុងប្រទេសជប៉ុន ក្នុងរយៈពេល១០ឆ្នាំ។

ជនជាតិចិន ឈ្មោះ Wei Wei ព្រមទាំងបក្ខពួកចំនួន២នាក់ទៀត បានរួមគ្នាសម្លាប់គ្រួសារមួយដែលមានសមាជិក៤នាក់នៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំ២០០៣។ ក្រោយមក ពួកគេបានរត់គេចទៅកាន់ប្រទេសចិនវិញ ដោយនៅទីនោះ តុលាការចិន បានផ្ដន្ទាទោសប្រហារជីវិតបក្ខពួកម្នាក់ កាលពីឆ្នាំ២០០៥ និងម្នាក់ទៀត ត្រូវជាប់ពន្ធនាគារអស់មួយជីវិត។

សូមជម្រាបថា ជប៉ុន បានកាត់ទោសប្រហារជីវិតមនុស្សជាតិ ១០០នាក់ ក្នុងនោះ ១៥នាក់ ត្រូវបានប្រហារជីវិតកាលពីឆ្នាំទៅ។ ជប៉ុន បានប្រហារជីវិតជនជាតិចិន ម្នាក់ផងដែរ កាលពីឆ្នាំ២០០៩ ដែលជាការប្រហារជីវិតជនបរទេសលើកចុងក្រោយ នៅក្នុងប្រទេសនេះ។ បុរសនោះ បានសម្លាប់ជនជាតិចិនដូចគ្នា ចំនួន ៣នាក់ ដែលបានរស់នៅទីក្រុងតូក្យូ៕

ប្រភព៖ BBC

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម