វៀតណាម សម្លាប់ជ្រូក៦លានក្បាល ដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក
មិនដឹងយកទៅដល់ទីណាខ្លះទេ!
វៀតណាម៖ ក្រសួងហិរញ្ញវត្ថុ នៃប្រទេសវៀតណាម បានចេញរបាយការណ៍កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩ ការនាំចូលសាច់ជ្រូក បានកើនឡើងទ្វេដង ស្មើនឹងប្រហែល ១សែន ១ម៉ឺនតោន ខណៈប្រទេសវៀតណាម ជួបប្រទះនូវការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ទៅលើសត្វជ្រូក នៅក្នុងកសិដ្ឋានទូទាំងប្រទេស។
របាយការណ៍ឱ្យដឹងថា តម្លៃសាចជ្រូក បានហក់ឡើង ដោយសារតែតម្រូវការសម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅចុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ តម្លៃសាច់ជ្រូក បានហក់ឡើងពី ៣៥០០០ដុង (១,៥២ដុល្លារ) ដល់ ១សែនដុង (៤,៣២ដុល្លារ) ក្នុងមួយគីឡូក្រាម គិតពីដើមឆ្នាំ២០១៩។
ចាប់តាំងពីរដ្ឋាភិបាលវៀតណាម រកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិកកើតលើសត្វជ្រូក កាលពីខែកុម្ភៈ ឆ្នាំ២០១៩មក សត្វជ្រូកនៅទូទាំងខេត្តចំនួន ៦៣ របស់វៀតណាម ត្រូវបានពិឃាដចោលចំនួនប្រហែល ៦លានក្បាលហើយ៕
ប្រភព៖ Tuoitre news
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍