Connect with us

សម្រាប់អ្នកមានគម្រោងទៅកម្សាន្តនៅខេត្តកែប នេះជាកម្មវិធីធំៗនៅឱកាសឆ្លងឆ្នាំសាកល

តោះៗ អ្នកត្រៀមទៅលេងកែប សូមជ្រាប!

កែប៖ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល ឆ្នាំ២០២០ ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរ ភ្ញៀវជាតិ អន្តរជាតិជាច្រើន កំពុងមានគម្រោងដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាន និងតំបន់ទេសចរណ៍ផ្សេងៗ ហើយខេត្តកែប អាចចាត់ទុកថា ជាគោលដៅដ៏សំខាន់មួយរបស់ភ្ញៀវមកពីគ្រប់ទិសទៅ ដើម្បីទៅលេងកម្សាន្ត។

ដើម្បីត្រៀមស្វាគមន៍ភ្ញៀវទេសចរជាច្រើនក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកលខាងមុខនេះ រដ្ឋបាលខេត្តកែប នឹងរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើន ដូចខាងក្រោម៖

១- តាំងពិព័រណ៍ពាណិជ្ជកម្ម និងការប្រគំតន្ត្រី ចាប់ពីថ្ងៃទី២៥ ដល់ ៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីតាំងបរិវេណសួនច្បារមុខសាលាខេត្តកែប។

២- ពិធីបង្ហើរខ្លែងខ្មែរ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីព្រឹក ស្ថិតនៅពហុកីឡដ្ឋានខេត្តកែប (តារាងបាល់ទាត់)។

៣- ពិធីអុំទូកផ្កាចារសមុទ្រ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧:៣០នាទីព្រឹកតទៅ ស្ថិតនៅឆ្នេរលេងទឹកខេត្ត។

៤- ប្រគំតន្ត្រី អុជកាំជ្រួច និងបង្ហោះគោម នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩:០០នាទីយប់ រហូតដល់ម៉ោង០០:០០ រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com