Connect with us

រឿងត្រូវដឹង! អ្នកមានស្នាមមុននៅលើមុខ កុំចេះតែនៅហាលថ្ងៃប្រយ័ត្នស្ដាយក្រោយ

អ្នកខ្លះខំណាស់ទិញថ្នាំថ្លៃៗ ហើយចូលសុទ្ធតែគ្លីនិច brand ៗដើម្បីព្យាបាលមុន ប៉ុន្តែចេញក្រៅម្តងៗ មិនដែលប្រើក្រែមការពារកម្តៅថ្ងៃទេ។ អ្នកត្រូវដឹងថាមុន អាចនឹងមានជាស្នាមដែលពិបាកនឹងបាត់ទៅវិញដោយសារតែពន្លឺព្រះអាទិត្យ។ ដូចនេះ វាពិតជាសំខាន់ដែលអ្នកត្រូវដឹងពីមូលហេតុ និងរបៀបដែលពន្លឺព្រះអាទិត្យអាចធ្វើឱ្យស្បែកអ្នកខូចបាន។

១- យល់ដឹងពីស្នាមមុននិងការបំផ្លាញពីពន្លឺព្រះអាទិត្យ

មុខនឹងមានស្នាមបន្ទាប់ពីមុនដែលរលាកជាសះស្បើយ។ មុន អាចនឹងកើតមានឡើងនៅពេលដែលរន្ធរោមស្ទះដោយសារសារធាតុខ្លាញ់លើសកម្រិត កោសិកាចាស់ៗ និងពួកបាក់តេរី ដែលនឹងធ្វើឱ្យ ខូចស្បែក ហើយរាងកាយចាប់ផ្តើមជួសជុល។ នៅពេលស្បែករបស់អ្នកមានការជួសជុល ស្នាមនឹងអាចកើតមានឡើង។ ស្នាមមានពីរប្រភេទគឺស្នាមដែលពកឡើង (Keloid/ hypertropic scarring) និងស្នាមដែលផតទៅក្រោម (Atrophic/Depressed scarring)។

២- ពន្លឺព្រះអាទិត្យអាចធ្វើឲ្យស្នាមមុនធ្ងន់ដូចម្តេច?

វាជាគំនិតមួយមិនត្រឹមត្រូវទេ ដែលថាការនៅក្រោមពន្លឺថ្ងៃដើម្បីឱ្យស្បែកខ្មៅអាចបន្លំស្នាមមុនបាន ប៉ុន្តែការធ្វើបែបនេះ អាចធ្វើឱ្យបញ្ហាមុនកាន់តែធ្ងន់ទៅវិញ។
អ្នកត្រូវដឹងថា ជាលិកាដែលមានស្នាមខុសពីជាលិកាធម្មតា ជាពិសេសការស៊ាំជាមួយពន្លឺ UV គឺតិចជាងមុនដែលមានន័យថា វាងាយខូចពេលត្រូវពន្លឺព្រះអាទិត្យ។ នេះជាមូលហេតុដែលអ្នកឯកទេសស្បែកឱ្យអ្នកប្រើក្រែមការពារកម្តៅថ្ងៃរាល់ពេលអ្នកចេញពីផ្ទះ។ អ្នកគួរប្រើក្រែមការពារកម្តៅថ្ងៃណាដែលអាចបិទទាំងពន្លឺ UVA និងUVB ដែលមានប្រសិទ្ធភាពការពារពន្លឺថ្ងៃ (SPF) ៥០ ឬច្រើនជាងនេះ។

៣- គន្លឹះដើម្បីឲ្យមានស្បែកមានសុខភាពល្អ

ស្នាមមុនកើតមានពេលមុនរលាក ឬមិនមានការគ្រប់គ្រងបានល្អ ទោះមានការព្យាបាលមួយ និងការថែទាំស្បែកដែលត្រឹមត្រូវ។ វាមានន័យថា អ្នកមិនគួរញេច ឬត្រដុះមុនរបស់អ្នកទេដោយឱ្យវាជាដោយខ្លួនឯងដើម្បីកុំឱ្យមានការរលាក។ មុនដែលកាន់តែមិនរលាកស្នាមកាន់តែមិនមាន។ អ្នកក៏អាចប្រើផលិតផលណាដែលមានសារធាតុដូចជា benzoyl Peroxide និងSalicylic Acid ដែលនឹងជួយកាត់បន្ថយការរលាក និងការពារមិនឱ្យស្ទះរន្ធរោម។

អ្នកត្រូវចៀសវាងការស្ថិតក្រោមកម្តៅព្រះអាទិត្យ ជាពិសេសពីម៉ោង ១០ព្រឹកដល់ម៉ោង ២រសៀល។ អ្នកត្រូវតែប្រើក្រែមការពារកម្តៅថ្ងៃ ឬសម្លៀកបំពាក់ជិតៗ ប្រសិនបើអ្នកចាំបាច់នៅក្រោមកម្តៅថ្ងៃ។
អ្នកអាចសាកល្បងប្រើការព្យាបាលដែលមិនចាំបាច់ធ្វើការវះកាត់ ដូចជាការបាញ់ឡាស៊ែរ និងការព្យាបាលដោយចាក់បំពេញស្រទាប់ស្បែក។ ការព្យាបាលដោយឡាស៊ែរ ជាវិធីសាស្រ្តដោយប្រើកាំរស្មីឡាស៊ែរទៅបាញ់លើស្នាមមុនទាំងនោះដើម្បីឱ្យស្បែកមានសភាពស្មើគ្នា និងភ្ញោចឱ្យមានការផលិតជាតិកូឡាហ្សែន សំរាប់ឲ្យស្បែករលោង និងគ្មានមុន។ កូឡាហ្សែននេះ អាចប្រើសម្រាប់បំពេញជាលិកាដែលមានស្នាមប្រភេទផតចុះក្រោម។

ចំពោះការចាក់បំពេញស្រទាប់ស្បែកវិញ វាក៏ស្រដៀងនឹងការបាញ់ឡាស៊ែរដែរ ដោយចាក់បំពេញជាលិកាដែលបានបាត់ទាំងនោះដោយជាតិកូឡាហ្សែន ទោះបីជាវិធីនេះត្រូវការពេលដើម្បីទទួលបានលទ្ធផល ព្រោះជាតិកូឡាហ្សែន ជាម៉ូលេគុលប្រូតេអ៊ីនធំៗ ដែលមិនងាយស្រូបទៅនឹងស្បែក។

ជាការពិតណាស់ ស្បែកត្រូវការការថែទាំជាងអ្វីដែលអ្នកគិត។ ដូចនេះការយល់ដឹងពីស្នាមមុន និងការបំផ្លាញដោយសារកម្តៅថ្ងៃ អាចជួយអ្នកសម្រាប់ការរៀបចំគម្រោងក្នុងការថែទាំស្បែកឲ្យបានល្អ។ វាក៏មានសារសំខាន់ផងដែរ ក្នុងការរក្សានូវស្ថានភាពរស់នៅមួយប្រកបដោយសុខភាពល្អ។ អ្វីដែលសំខាន់មួយទៀត គឺអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យ ប្រសិនបើអ្នកមានចម្ងល់ពីបញ្ហាអ្វីមួយ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com