Connect with us

ឆ្លងឆ្នាំសាកលរួច ខ្យល់មូសុងឦសានមធ្យម នឹងបក់គ្របដណ្ដប់លើកម្ពុជា

សូមជ្រាប!

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជា នឹងរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានមធ្យម នឹងបក់គ្របដណ្ដប់លើប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឱ្យ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងមានសីតុណ្ហភាពអប្បបរមា ពី ២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី ២៨-៣១ អង្សាសេ។ ចំណែក តំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា ពី ២២-២៤ អង្សាសេ និង អតិបរមា ពី ៣០-៣២ អង្សាសេ។ រីឯ តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា ពី ២៤-២៦ អង្សាសេ និង អតិបរមា ពី ២៨-៣០ អង្សាសេ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម