Connect with us

ការធ្វើដំណើរតាមដងផ្លូវនៅថៃ ក្នុងឱកាសឆ្លងឆ្នាំសាកល សម្លាប់មនុស្សជាង១០០នាក់

ប្រជាជនខ្មែរប្រុងប្រយ័ត្នផង បើអាចគួរជៀសវាងការធ្វើដំណើរមធ្យោបាយនេះ!

ថៃ៖ របាយការណ៍អាជ្ញាធរចរាចរណ៍របស់ប្រទេសថៃ បានឱ្យដឹងថា ត្រឹមតែរយៈពេល២ថ្ងៃ ពោលគឺថ្ងៃសុក្រ និងសៅរ៍ ទី២៧-២៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសប្រជាជនធ្វើដំណើរទូទាំងប្រទេសដើម្បីត្រៀមឆ្លងឆ្នាំសាកលឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើនឡើងចំនួន ៩៧៤លើក បណ្ដាលឱ្យស្លាប់ចំនួន ១០៩នាក់ និងរងរបួស ៩៩៣ នាក់ ។

របាយការណ៍បន្តថា គ្រោះថ្នាក់ភាគច្រើន កើតឡើងនៅភាគខាងជើងប្រទេសថៃ ក្នុងនោះខេត្តឡាមប៉ាង មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ (២១ករណី)។ គិតពីថ្ងៃបុណ្យណូអែល ដល់ថ្ងៃសៅរ៍ សប្ដាហ៍មុន ប្រជាជននៅទីក្រុងបាងកក ប្រហែល កន្លះលាននាក់ បានធ្វើដំណើរតាមរថយន្តក្រុង និងរថយន្តដឹកអ្នកដំណើរប្រមាណជិត ៣ម៉ឺនគ្រឿង បានចាកចេញទៅកាន់គោលដៅផ្សេងៗ ដើម្បីត្រៀមឆ្លងឆ្នាំសាកលខាងមុខនេះ៕

 

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម