Connect with us

ហុងកុង លុបចោលការបាញ់កាំជ្រួច ក្នុងថ្ងៃឆ្លងឆ្នាំ ជំនួសវិញដោយការចាប់ឆ្នោតយករង្វាន់ជាច្រើន

ដើម្បីសុវត្ថិភាពប្រជាជន ក្រុមប្រឹក្សាភិបាលទេសចរណ៍ហុងកុង សម្រេចលុបចោលការបាញ់កាំជ្រួច និងជំនួសដោយការចាប់ឆ្នោតយករង្វាន់ក្នុងទឹកប្រាក់ជាង ៥១៣,០០០ ដុល្លារ

ហុងកុង៖ ក្រុមប្រឹក្សាភិបាលទេសចរណ៍ហុងកុង នឹងរៀបចំកម្មវិធីចាប់ឆ្នោតក្នុងទឹកប្រាក់ជាង ៥១៣,០០០ ដុល្លារ ក្នុងថ្ងៃឆ្លងឆ្នាំ ជំនួសការបាញ់កាំជ្រួច ក្នុងគោលបំណងរក្សាសុវត្ថិភាពដល់ប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីក្រុងហុងកុង។

ជាក់ស្តែងរង្វាន់ធំសម្រាប់អ្នកឈ្នះចំនួន១០នាក់ នឹងទទួលបានសំបុត្រយន្តហោះដំណើរកម្សាន្តចំនួន៤ឈុត និងរង្វាន់ដ៏ទៃទៀត ដែលមានដូចជា ទូរសព្ទដៃ ការស្នាក់នៅក្នុងសណ្ឋាគារប្រណីត បណ្ណទិញទំនិញឥតគិតថ្លៃ និងសំបុត្រចូលកម្សាន្តនៅ Disneyland និង Ocean Park។ ការចាប់រង្វាន់ និងរាប់ថយក្រោយ ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មី ក៏មានការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ និងនៅលើវេបសាយនាទីក្រុងហុងកុងផងដែរ។

នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលលោក Dane Cheng Ting-Yat បានមានប្រសាសន៍ថា ការបាញ់កាំជ្រួចសម្រាប់ស្វាគមន៍ឆ្នាំថ្មីអាចទាក់ទាញអុ្នកទេសចរបានច្រើន ប៉ុន្តែវាក៏ជាចំណែកមួយដែលអាចធ្វើឱ្យមានការកកស្ទះចរាចរណ៍ខ្លាំង និង បញ្ហាផ្សេងៗទៀតជាច្រើនដែលត្រូវប្រឈម៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម