Connect with us

ជប់ខ្យល់មិនប្រយ័ត្ន តារាស្រីចិនម្នាក់ រលាកស្បែក ស្នាមសាច់ជាប់រហូត

តារាសម្តែងស្រីចិន វ័យ៣៤ឆ្នាំ គឺលោកស្រី Deng Sha ថ្មីៗនេះ បានរងរបួសរលាកដោយសារការជប់ខ្យល់ ខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យឆេះរលាកស្បែក។
ប្រភពព័ត៌មាន Straitstimes បានឱ្យដឹងថា ក្រោយរលាកភ្លាម នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រុងប៉េកាំង ដើម្បីព្យាបាល។ ហើយមកទល់ពេលនេះ តារាស្រីខាងលើ មានអាការៈធូរស្បើយហើយ ប៉ុន្តែគ្រូពេទ្យបានឱ្យដឹងថា ស្បែករបស់នាង នឹងមានស្នាមជាប់រហូត។

បើតាមក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យប៉េកាំងដដែលបានឱ្យដឹងថា ការជប់ខ្យល់ ជាវិធីព្យាបាលបែបបុរាណ មានប្រភពមកពីប្រទេសចិន និងបស្ចិមប្រទេស (អេហ្ស៊ីប តួកគី…)។ វិធីជប់ខ្យល់នេះ ត្រូវគេជឿថា ជួយសម្រួលចលនាឈាម កាត់បន្ថយការឈឺចាប់សាច់ដុំ ប៉ុន្តែគ្រូពេទ្យបានច្រានចោលរឿងនេះ ព្រោះថា ពុំទាន់មានការស្រាវជ្រាវបញ្ជាក់ច្បាស់លាស់នៅឡើយ សម្រាប់វិធីព្យាបាលមួយនេះ។

ដោយឡែក អ្វីដែលគួរឱ្យបារម្ភទៀតនោះ គឺហានិភ័យដែលអាចកើតឡើង តួយ៉ាងដូចករណីរបស់លោកស្រី Deng Sha ស្រាប់ ដែលរបួសដោយសាររលាកភ្លើងអាល់កុល តាមវិធីព្យាបាលជប់ខ្យល់។ នេះមិនមែនជាករណីលើកដំបូងទេ នៅប្រទេសចិន កន្លងមានមនុស្សជាច្រើនរបួស ដោយសាររលាកពីភ្លើងជប់ខ្យល់ ហើយគ្រូពេទ្យជំនាញជាច្រើន ណែនាំឱ្យប្រុងប្រយ័ត្នសម្រាប់វិធីព្យាបាលបែបបុរាណមួយនេះ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម