Connect with us

ក្រុមហ៊ុនវៀតណាម គ្រោងនាំចេញចេញអំបូងកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ៖ ពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុនវៀតណាម HAGL Agrico រួមមានបុត្រសម្ព័ន្ធក្រុមហ៊ុនហ័ងអាញអណ្ដូងមាស ហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ និងក្រុមហ៊ុនប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ឿ២ខមភេនី ដែលជាកន្លែងវេចខ្ចប់ផ្លែចេកអំបូង ទៅកាន់ទីផ្សារប្រទេសចិន ត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោក Nguyen Quan Anh អគ្គនាយកក្រុមហ៊ុន HAGL Agrico ប្រចាំនៅកម្ពុជា បានថ្លែងថា ក្រុមហ៊ុនបានដាំដុះចេកអំបូងលើផ្ទៃដី ៧០០០ហិកតា នៃផ្ទៃដីសរុប ១៨០០០ ហិកតា សម្រាប់ដាំដុះដាំណាំជាច្រើនប្រភេទ នៅស្រុកកូនមុំ ខេត្តរតនគិរី។ លោកបន្តថា ចេកអំបូងកម្ពុជា នឹងដឹកជញ្ជូនទៅកាន់កំពង់ផែវៀតណាមមួយ ហើយបន្តដឹកទៅកាន់គោលដៅ ទីក្រុងប៉េកាំង ដាលៀន និង សៀងហៃ ប្រទេសចិន ដោយប្រើពេលមួយសប្ដាហ៍។

ក្នុងឱកាសនេះដែរ អគ្គនាយកដ្ឋានគយនៃសាធារណៈរដ្ឋប្រជាមានិតចិន បានវាយតម្លៃខ្ពស់លើគុណភាពផលិតផល ចេកអំបូងកម្ពុជា ថា មានស្ដង់ដារ និងគុណភាព សុវត្ថិភាពល្អជាងគេក្នុងតំបន់អាស៊ាន ដែលប្រជាជនចិន គាំទ្រផលិតចេកកម្ពុជាយ៉ាងខ្លាំង។

ថ្លែងក្នុងពិធីនោះដែរ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្ម ចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្ដុកទុក ការកែច្នៃប្រកបដោយគុណភាពអនាម័យ និងសុវត្ថិភាព សមស្របតាមស្ដង់ដារនៃទីផ្សារនាំចេញ។

សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួន៩ ដែលទទួលបានការអនុញ្ញាតឱ្យនាំចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារប្រទេសចិន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម