Connect with us

ជួបជាមួយតារាចម្រៀងល្បីៗ លើទឹកដីអច្ឆរិយៈនៃរាត្រីឆ្លងឆ្នាំ ជាមួយការប្រគំតន្ត្រីស្រាបៀ GANZBERG Uber Countdown Festival 2020 ខេត្តសៀមរាប

ប្រិយមិត្តនៅខេត្តសៀមរាប នឹងបានឆ្លងឆ្នាំទាំងអស់គ្នាជាមួយ Idol របស់ប្រិយមិត្តដោយចិត្តរីករាយ

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មាននៅលើទឹកដីខេត្តសៀមរាប ដោយការរាប់ថយក្រោយ និងរាំសប្បាយជាមួយតារាចម្រៀងល្បីៗ ប្រចាំប្រទេសកម្ពុជា ដូចជា លោក ឆាយ វីរៈយុទ្ធ, កញ្ញា សុខ ពិសី, លោក Eno, កញ្ញា វីរៈ និច្ច, នាយ ចឺម, ពូ ឃ្លាំង និង តារាចម្រៀងល្បីៗជាច្រើនដួងទៀត នឹងចូលរួមមកបំពេអារម្មណ៍ទស្សនិកជន នៃរាត្រីឆ្លងឆ្នាំ ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ ការប្រគំតន្ត្រី GANZBERG Uber Countdown Festival 2020 ។

ទាំងតារាចម្រៀង ទាំងប្រិយមិត្ត នឹងរួមគ្នាបង្កើតនូវការចងចាំអ្វីដែលល្អៗ ជាមួយ Idol របស់អ្នក ក្នុងព្រឹត្តិការណ៍ដែលមួយឆ្នាំមានតែម្តង ហើយប្រមូលផ្តុំសុទ្ធតែតារាចម្រៀង តារាកំប្លែងល្បីៗ។ ប្រិយមិត្ត កុំភ្លេចការចូលរួមគាំទ្រ ដោយកន្លែងសម្រាប់អង្គុយទស្សនា នឹងត្រូវរៀបចំរួចជាស្រេច។

តើប្រិយមិត្តទាំងអស់គ្នា បានត្រៀមខ្លួនហើយឬនៅ? តើតារាចម្រៀងរូបណា ជា Idol របស់ប្រិយមិត្ត? សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នានូវព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ជាមួយការប្រគំតន្ត្រី GANZBERG Uber Countdown Festival 2020 នៅលើទឹកដីអច្ឆរិយៈ នៃខេត្តសៀមរាប ចំនួន ២ថ្ងៃ។ ស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការផ្សាយផ្ទាល់ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ រហូត ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨យប់ តទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម