Connect with us

តោះមកមើលឈុត Behind the Scene ក្នុងរឿង “ឃ្លាតទៅសែនឆ្ងាយ” ដែលនឹងចាក់ផ្សាយឆាប់ៗនេះ

ឃើញហើយ ប្រិយមិត្តច្បាស់ជាចង់ទស្សនាខ្សែភាពយន្តនេះជាមិនខាន

ភ្នំពេញ៖ ខ្សែភាពយន្តរឿង “ឃ្លាតទៅសែនឆ្ងាយ” នឹងធ្វើឱ្យទស្សនិកជនស្រក់ទឹកភ្នែក បន្ទាប់ពីបានទស្សនា ព្រោះវាបានឆ្លុះបញ្ចាំងពីទុក្ខលំបាករបស់ឪពុកម្ដាយ លោកតាលោកយាយ អ៊ុ ពូមីង ដែលបានរៀបរាប់ពី ការសោកស្ដាយ រួមជាមួយការកាត់ទោសដោយគ្មានតុលាការ គ្មានការតវ៉ា គឺមានតែការកាត់ទោសយ៉ាងសាហាវ ឃោរឃៅ និងគ្មានសិទ្ធិ សូម្បីតែឆ្លើយ ហើយវាបានបន្សល់ទុកនូវ ការឈឺចាប់ ការបាត់បង់ និងការបែកបាក់។

លោក ឆាយ បូរ៉ា រួមនឹង ភរិយារបស់លោក បានសម្រេចចិត្ត ផលិតនូវសាច់រឿងដែលដ៏ឈឺចាប់មួយនេះឡើង គឺដើម្បីចង់ឱ្យកូនខ្មែរជំនាន់ក្រោយ បានដឹង ពីការបាត់បង់មួយដ៏សែនឈឺចាប់មិនអាចបំភ្លេចបាន រួមជាមួយខ្សែជីវិត និងទុក្ខលំបាករបស់ស្រ្តីម្នាក់ ដែលត្រូវជាម្តាយ ហើយត្រូវបានបាត់បង់គ្រប់យ៉ាង និងត្រូវតស៊ូការពារកូនៗពី វាលពិឃាត ដែលជាគុកគ្មានជញ្ជាំង ឱ្យនៅរស់រានមានជីវិត។

ដូច្នេះ ប្រិយមិត្តសូមកុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តរឿង “ឃ្លាតទៅសែនឆ្ងាយ” ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នៅថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧យប់ ខាងមុខនេះ។

ខាងក្រោមនេះជាទិដ្ឋភាពខ្លះៗ នូវឈុត Behind the Scene “ឃ្លាតទៅសែនឆ្ងាយ”៖

 

សូមទស្សនាវីដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម