Connect with us

ផ្អែមល្ហែមក្នុងប្រទេសមិនអស់ចិត្ត Puttichai Kasetsin នាំភរិយាទៅសាងអនុស្សាវរីយ៍លើទឹកដីប្រទេសអ៊ីតាលីបន្ថែមទៀត

តួឯកប្រុសក្នុងរឿង “បេះដូងប្រែកាយ” បណ្តើរភរិយាទៅសាងអនុស្សាវរីយ៍លើទឹកដីប្រទេសអ៊ីតាលីយ៉ាងផ្អែមល្ហែម

ប្រទេសថៃ៖ តារាសម្តែងប្រុសសង្ហា និងល្បីឈ្មោះលោក Puttichai Kasetsin បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាសម្តែងស្រីអ្នកនាង Warattaya Nilkuha កាលពីឆ្នាំ២០១៨ ក្រោយទាក់ទងគ្នាបានមួយរយៈ។

គូស្នេហ៍១គូនេះ តែងបង្ហោះវីដេអូបែបកំប្លែងៗជាញឹកញាប់ នៅក្នុងបណ្តាញសង្គម ឃើញថា អ្នកទាំង២មានអត្តចរឹតចុះសម្រុងគ្នាជាខ្លាំង ហើយបើទោះបីជាមានភាពមមាញឹក ក្នុងការងារយ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរនៅតែឆ្លៀតពេលធ្វើដំណើរកម្សាន្តរួមគ្នា ដើម្បីរឹតចំណងអាពាហ៍ពិពាហ៍ឱ្យកាន់តែរឹងមាំបន្ថែម ដោយពេលនេះ គូស្វាមីភរិយា១គូនេះ ក៏កំពុងសាងអនុស្សាវរីយ៍ជាមួយគ្នា លើទឹកដីប្រទេសអ៊ីតាលីផងដែរ។

គួរបញ្ជាក់ថា Puttichai Kasetsin គឺជាតារាប្រុសសង្ហា និងមានទេពកោសល្យមួយដួង ក្នុងវិស័យសិល្បៈដែលមានវត្តមាន ក្នុងរឿងភាគជាច្រើន ហើយរឿងដែលកំពុងតែទទួលបានការគាំទ្រខ្លាំងនាពេលបច្ចុប្បន្ន គឺរឿង “បេះដូងប្រែកាយ” ដែលចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ CTN ដែលលោកសម្តែងជាតួឯកប្រុស ចាប់ដៃគូជាមួយតារាស្រី Baifern ដែលកំពុងមានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់។ ក្រៅពីអាជីពជាអ្នកសម្តែង Puttichai Kasetsin ក៏ជាតារាបង្ហាញម៉ូត និងជាឌីជេម្នាក់ផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម