តួអង្គក្នុងរឿង “កំណត់ត្រាស្នេហ៍” លោក សុខ សាន់នី កាន់តែទទួលបានប្រជាប្រិយភាពខ្ពស់លើអាជីពជាអ្នកសិល្បៈ
តារាសម្តែងក្នុងរឿង “កំណត់ត្រាស្នេហ៍” នីមួយៗ សុទ្ធតែស្រស់ស្អាតដូចគ្នា
ភ្នំពេញ៖ តារាសម្តែងដែលប្រិយមិត្តតែងតែស្គាល់លោកថា ជាតួអង្គដែលមានចរិតកោងកាច ចូលចិត្តដើរដណ្តើមស្នេហាគេ អាងខ្លួនមានទ្រព្យសម្បតិ្ត ពេលនេះ លោក សុខ សាន់នី កំពុងតែធ្វើឱ្យប្រិយមិត្តជាច្រើនកោតសរសើរ និងគាំទ្ររូបលោក បន្ទាប់ពីមួយរយៈពេលនេះ តារាសម្តែងសាច់សរខ្ចីម្នាក់នេះ កំពុងតែទទួលបាននូវប្រជាប្រិយភាពខ្ពស់ ក្រោយពេលរូបលោក ទទួលបានជោគជ័យជាច្រើននៅលើ
វិថីសិល្បៈ បន្ទាប់ពីបានឃើញរូបលោក បង្ហោះនៅរូបភាពជាច្រើន ក្នុងពេលធ្វើជាពិធីករ ក្នុងកម្មវិធីមួយ ដែលជាចាប់ដៃគូជាពិធីការិនីដ៏ស្រស់ស្អាត។
លោក សុខ សាន់នី ជាតួអង្គមួយរូបដ៏ល្បីនៅក្នុងសាច់រឿង “កំណត់ត្រាស្នេហ៍” ដែលកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ហើយក៏ជាអង្គមួយរូបដ៏សំខាន់ផងដែរ។ លោក សុខ សាន់នី ដើរតួជាកូនអ្នកមានទ្រព្យធន់ ដែលមានចរិតមិនចេះខ្លាចអ្នកណា ចូលចិត្តឈ្នានីស និងចង់បានរបស់អ្នកដទៃពិសេស ដណ្តើមស្នេហារបស់គេតែម្តង ព្រោះតែអាងខ្លួនមានលុយ មានឡាន អ្វីក៏លោក សាន់នី ធ្វើបានទាំងអស់។
អ្វីដែលប្រិយមិត្តបានឃើញនៅក្នុងកញ្ចក់ទូរទស្សន៍ CTN ក្នុងរឿងភាគខ្មែរ “កំណត់ត្រាស្នេហ៍” ទាំងនោះមិនមែនជាការពិតក៏ដោយ តែបើក្រឡេកមើលនៅខាងក្រៅវិញ លោក សុខ សាន់នី គឺជាបុរសដើមទ្រូងប្រាំហត្ថ គួរឱ្យស្រឡាញ់ ពិសេសសម្រស់របស់លោក ក៏មិនចាញ់តារាសម្តែងថៃប៉ុន្មាននោះដែរ គឺពិតជាធ្វើឱ្យនារីៗជាច្រើនលង់ស្នេហ៍ស្ទើរគ្រប់ៗគ្នា។
លោក សុខ សាន់នី មួយរយៈនេះហាក់បីដូចជាមមាញឹកជាខ្លាំងជាមួយការសម្តែង និងជាពិធីករផង ដោយសារតែជិតដល់ថ្ងៃឆ្លងឆ្នាំថ្មីផងនោះ ទើបធ្វើឱ្យតារាម្តែងម្នាក់នេះ រកតែពេលសម្រាកមិនចង់បាន ប៉ុន្តែលោក សុខ សាន់នី ក៏មិនចុះចាញ់នោះឡើយ។
រឿង “កំណត់ត្រាស្នេហ៍” នឹងធ្វើការចាក់ផ្សាយនៅលើកញ្ញក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ត វេលាម៉ោង ៧យប់ តទៅ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍