Connect with us

ពិធីការិនីកម្មវិធី “រាត្រីកម្សាន្ត” របស់ស្ថានីយទូរទស្សន៍ CTN កញ្ញា គង់ វង្សយ៉ាទី ទៅចូលរួមពិធីឆ្លងឆ្នាំនៅប្រទេសជប៉ុន

កញ្ញា គង់ វង្សយ៉ាទី ធ្វើដំណើរទៅឆ្លងឆ្នាំនៅប្រទេសជប៉ុន

ភ្នំពេញ៖ ថ្មីៗនេះ ប្រិយមិត្តជាច្រើនបានឃើញតារាសម្តែង តារាកំប្លែង ពិធីករ និង ពិធីការិនី បាននាំគ្នាធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ខ្លះទៀត ក៏ជាប់រវល់ជាមួយកម្មវិធីការប្រគុំតន្ត្រីរៀងៗខ្លួន តែក៏មានតារាសម្តែង និងពិធីការិនី ដ៏ស្រស់សោភា មិនចេះនិយាយស្តីច្រើន កញ្ញា គង់ វង្សយ៉ាទី បាននាំគ្រួសារធ្វើដំណើរទៅប្រារព្វពិធីឆ្លងឆ្នាំនៅប្រទេសជប៉ុន ដោយមិនបានចូលរួមឆ្លងឆ្នាំ នៅប្រទេសកំណើតរបស់ខ្លួននោះឡើយ។

បើយោងតាមការបង្ហោះរូបរបស់កញ្ញា គង់ វង្សយ៉ាទី បានសរសេរដូច្នេះថា៖ “ត្រជាក់ខ្លាំងណាស់អាវបីជាន់ហើយទប់មិនចង់ជាប់ទៀត ដំណើរកម្សាន្តនៅ japan” ដោយកញ្ញា បានបញ្ជាក់ដូចខាងរួចមកហើយ កញ្ញាមិនបាននៅឆ្លងឆ្នាំនៅប្រទេសកម្ពុជានោះទេ។ ក្នុងពេលនេះ កញ្ញា កំពុងតែស្ថិតនៅប្រទេសជប៉ុន។

ពិធីការនី ដ៏មានមន្តស្នេហ៍ កញ្ញា យ៉ាទី មួយរយៈនេះ កញ្ញា ហាក់បីដូចជាមិនសូវលេចមុខនៅក្នុងពិភពសិល្បៈនោះឡើយ។ ទាំងនេះជាហេតុមួយធ្វើឱ្យប្រិយមិត្តជាច្រើនដែលចូលចិត្តស្រឡាញ់កញ្ញា បានមានការងឿងឆ្ងល់ថា តើបាត់ កញ្ញា យ៉ាទី ទៅណាម្តេចក៏មិនសូវឃើញរូបគាត់? មហាជនមួយចំនួន ក៏មិនទាន់បានដឹងនោះទេ កញ្ញា យ៉ាទី គាត់មិនសូវចេញមុខដូចពីមុននោះឡើយ កញ្ញាកំពុងតែជាប់រវល់ជាមួយជំនួញរកស៊ីរបស់គាត់ ដែលសព្វថ្ងៃនេះកញ្ញាក៏ជាម្ចាស់ហាងកាហ្វេមួយកន្លែង ដែលកំពុងតែដំណើរការនៅទីក្រុងភ្នំពេញផងដែរ។

ប៉ុន្តែ កញ្ញា យ៉ាទី ក៏មិនដែលភ្លេចនូវការងាររបស់ខ្លួននោះឡើយ ដែលបច្ចុប្បន្ននេះកញ្ញា ជាពិធីការិនីមួយរូបដ៏ល្បី ហើយសំឡេងផ្អែម ប្រចាំកម្មវិធី “រាត្រីកម្សាន្ត” របស់ស្ថានីយទូរទស្សន៍ CTN ដែលកំពុងតែធ្វើការផ្សាយផ្ទាល់ជារៀងរាល់ថ្ងៃសៅរ៍។

ជាចុងក្រោយ ក៏មានមតិមួយចំនួនទៀត បានចោទសួរកញ្ញាថា តើពេលណាកញ្ញា មានគូអនាគតនឹងគេ ព្រោះតារាចម្រៀងមួយចំនួនបានចូលរោងការស្ទើរគ្រប់គ្នាទៅហើយ ហេតុអ្វីក៏មិនដែលឃើញ កញ្ញា យ៉ាទី បង្ហើបពីគូស្រកររបស់ខ្លួន?៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម