Connect with us

ជប៉ុន នឹងផ្តល់សំបុត្រយន្តហោះឥតគិតថ្លៃ ចំនួន៥០០០០សន្លឹកដល់ភ្ញៀវអន្តរជាតិ

តោះៗ! ចុះឈ្មោះយកសំបុត្រយន្តហោះឥតគិតថ្លៃទៅកម្សាន្តនៅជប៉ុន

ជប៉ុន៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បានប្រកាសនឹងផ្តល់សំបុត្រយន្តហោះទៅមកឥតគិតថ្លៃដល់ភ្ញៀវអន្តរជាតិចំនួន៥០០០០សន្លឹកនៅរដូវក្តៅឆ្នាំក្រោយ ក្នុងគោលបំណងជំរុញឱ្យភ្ញៀវទេសចរអន្តរជាតិ បានទស្សនាតំបន់ដែលពួកគេមិនទាន់បានស្គាល់ក្នុងប្រទេសខ្លួន។

សូមជម្រាបដែរថា សំបុត្រយន្តហោះ ដែលត្រូវផ្តល់ជូនដោយឥតគិតថ្លៃនោះ គឺលោកអ្នកត្រូវចុះឈ្មោះបំពេញពាក្យតាមរយៈ flag carrier’s Mileage Bank frequent flier program ហើយការចុះឈ្មោះនេះ ដាច់ខាតលោកអ្នក ត្រូវស្ថិតនៅប្រទេសណាមួយក្រៅពីប្រទេសជប៉ុន។

ក្រុមហ៊ុនអាកាសចរណ៍ នឹងធ្វើសេចក្តីណែនាំទីតាំងដែលយន្តហោះត្រូវចុះចតចំនួន៤ គឺ ជើងហោះហើរពីព្រលានយន្តហោះ Haneda ទៅទីក្រុង តូក្យូ ឬ ព្រលានយន្តហោះ Osaka’s Itami និង kansai ម៉្យាងទៀតសម្រាប់អ្នកដែលមានបំណងចង់ធ្វើដំណើររួមជាមួយគ្រួសារ និង មិត្តភ័ក្តិ លោកអ្នក អាចចុះឈ្មោះជាក្រុមរហូតដល់៤នាក់ ហើយលោកអ្នក នឹងទទួលបានការឆ្លើយតបនៅរយៈពេល៣ថ្ងៃក្រោយ។

សូមបញ្ជាក់ដែរថា កម្មវិធីចែកសំបុត្រយន្តហោះឥតគិតថ្លៃនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃ៩ ខែសីហា ឆ្នាំ២០២០៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com