សៀងហៃ សម្ពោធរោងចក្រផលិតកោសិកាកម្ចាត់មហារីក ដំណើរការឆ្នាំ២០២០
ទីក្រុងសៀងហៃ ភាគកើតប្រទេសចិន កាលពីពេលថ្មីៗនេះ បានសម្ពោធមន្ទីរពិសោធន៍ និងជារោងចក្រផលិតកោសិកាប្រព័ន្ធស៊ាំមនុស្ស ដើម្បីផ្តល់ជាការព្យាបាលដល់អ្នកជំងឺមហារីក។
តាមប្រភពព័ត៌មានស៊ីនហួរប្រទេសចិន អ្វីដែលគួរឱ្យកត់សម្គាល់ គឺរោងចក្រនេះ នឹងមានសមត្ថភាពផលិតកោសិកាប្រឆាំងមហារីក លើប្រភេទជំងឺមហារីកធំៗ ដូចជា ប្រភេទកោសិកាមហារីកឈាមស B-Cell និងកោសិកាសាច់មហារីកផ្សេងៗទៀត។ នីតិវិធីប្រើប្រាស់កោសិកា បានផលិតរួច ទៅព្យាបាលមហារីកនោះហៅថា បច្ចេកទេស CAR-T therapy ដែលតម្រូវឱ្យយកកោសិកាប្រព័ន្ធស៊ាំរបស់អ្នកជំងឺទៅផ្សាំក្នុងឡាបូពិសោធន៍ ដោយចងភ្ជាប់ជាមួយប្រូតេអ៊ីន (Chimeric Antigen) ដែលមានសមត្ថភាពប្រឆាំងមហារីក រួចចាក់បញ្ចូលក្នុងឈាមរបស់អ្នកជំងឺវិញ។
ទោះជាវីធីខាងលើមានប្រសិទ្ធភាព តែតម្លៃព្យាបាលរបស់វា គឺខ្ទង់ជាងបីសែនដុល្លារអាមេរិក ដែលតម្រូវឱ្យអ្នកជំងឺមហារីកមានលទ្ធភាពចំណាយច្រើន។ ប៉ុន្តែការបង្កើតរោងចក្រ នៅសៀងហៃនោះ ត្រូវគេរំពឹងថា នឹងជួយបន្ថយតម្លៃការព្យាបាលតាមនីតិវិធីខាងលើ។
ក្រៅពីការព្យាបាលមហារីកដោយប្រើថ្នាំ កាំរស្មីវិទ្យុសកម្ម ការវះកាត់ បច្ចេកទេស CAR-T therapy ជាវិធីមួយដែលកំពុងទទួលការចាប់អារម្មណ៍ដោយសារប្រសិទ្ធភាពរបស់វា ទោះជាតម្លៃថ្លៃក៏ដោយ។
ដោយឡែក រោងចក្រពិសោធន៍ និងផលិតកោសិកាប្រឆាំងមហារីកដែលនឹងដំណើរការនៅឆ្នាំ២០២០ខាងលើ មានឈ្មោះថា Fosun Kite Biotechnology ស្ថិតនៅឧទ្យាន Hi-Tech Park នៃក្រុងសៀងហៃប្រទេសចិន៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍