មិនធម្មតា! Dj Soda ស្រស់ស្អាតខ្លាំងក្នុងឈុតសម្លៀកបំពាក់បុរាណខ្មែរ
ទោះបីគាត់និយាយពាក្យ”ជំរាបសួរ” មិនច្បាស់ តែមើលទៅគួរឱ្យស្រលាញ់
កម្សាន្ត៖ អ្នកគាំទ្រនៅក្នុងវិស័យតារាកូរ៉េប្រាកដជាបានស្គាល់ឌីជេ សូដា ដែលមានរូបរាងស៊ិចស៊ីគួរឱ្យស្រលាញ់ធ្វើឱ្យអ្នកគាំទ្រទាំងប្រុសទាំងស្រីលាន់មាត់សរសើរពីនាងមិនដាច់ពីមាត់ឡើយ។
ថ្វីបើរូបរាង និងមុខមាត់ដ៏ស្រស់ស្អាតទាំងនេះបានមកពីការកែសម្ផស្សក្តី ប៉ុន្តែរឿងនេះវាបានក្លាយជារឿងធម្មតារបស់ជនជាតិកូរ៉េទៅហើយ ម៉្យាងទៀតដោយសារតែការផ្លាស់ប្តូរខ្លួនឯងទាំងស្រុងនេះហើយទើបធ្វើឱ្យឌីជេ សូដា មានសន្ទុះគាំទ្រជាខ្លាំងក្នុងពេលបច្ចុប្បន្ន។
ស្ថិតក្នុងវ័យ៣៥ឆ្នាំ និងមានឈ្មោះពិត Hwang So-hee នាងមានស្រុកកំណើតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េដោយនាងបានចាប់អាជីពជាឌីជេតាំងពីនៅសិក្សាថ្នាក់មហាវិទ្យាល័យមកម្ល៉េះ មកទល់ពេលនេះនាងទទួលបានបទពិសោធន៍ជាច្រើនថែមទាំងមានអ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុកយ៉ាងសន្ធឹកសន្ធាប់ទៀតផង។
ថ្មីៗនេះដែរ នាងបានធ្វើឱ្យអ្នកគាំទ្រនៅកម្ពុជាមានការចាប់អារម្មណ៍ជាខ្លាំងដោយសារនៅលើផេកផ្លូវការរបស់នាងបានបង្ហោះវីដេអូខ្លីមួយជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរស្របពេលដែលនាងកំពុងដើរទស្សនានៅក្នុងព្រះបរមរាជវាំងជាមួយនឹងពាក្យ “ជំរាបសួរ” ទៅដល់ប្រិយមិត្តអ្នកគាំទ្រនាងនៅកម្ពុជាដោយស្នាមញញឹមដ៏ស្រស់ស្អាត ក្រោយចែករំលែកវីដេអូមិនបានប៉ុន្មានផងក៏មានអ្នកចូលរួមផ្តល់មតិ និងចែករំលែកតៗគ្នាជាច្រើនផងដែរ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍