Connect with us

កូនស្រី ម៉ារីម៉ា កាន់តែធំកាន់តែស្អាត

ពិតជាសាកសមជាកូនស្រីរបស់កំពូលស្រីស្អាតប្រចាំប្រទេសហ្វីលីពីនមែន

ហ្វីលីពីន៖ ដូចដែលលោកអ្នកបានជ្រាបហើយថាតារាដ៏ល្បី និងជាស្រីស្អាតប្រចាំប្រទេសហ្វីលីពីនអ្នកនាង Marian Rivera ឬ ម៉ារីម៉ា បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងតារាប្រុសល្បី Dong Dantes ដែលបច្ចុប្បន្នអ្នកទាំង២ទទួលបានកូនប្រុសស្រីចំនួន២នាក់សុទ្ធសឹងតែមានមុខមាត់គួរឱ្យស្រលាញ់។

បើក្រឡេកមើលពីកូនស្រីដែលទើបតែធ្វើពិធីខួបកំណើតហើយកាលពីប៉ុន្មានថ្ងៃមុននេះឃើញថាក្មេងតូចម្នាក់នេះកាន់តែធំកាន់តែមានមុខមាត់ស្រស់ស្អាតកាត់តាមម្តាយ ជាមួយនឹងមុខមាត់ស្រស់ស្អាតពីធម្មជាតិនេះបានធ្វើឱ្យម្ចាស់ផលិតផលជាច្រើនទាក់ទងឱ្យនាងថតផ្សព្វផ្សាយតំណាងឱ្យផលិតផលខ្លួន។ នេះបញ្ជាក់យ៉ាងច្បាស់ថា នាងក៏នឹងដើរលើគន្លងវិថីសិល្បៈដូចជាឪពុកម្តាយនាងបណ្តើរៗហើយ ចង់ដឹងថាពេលនេះក្មេងតូចដ៏ស្រស់ស្អាតនេះមានសម្រស់ដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

 

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម