Connect with us

មួយបទចាក់ដោតចិត្តមិត្តអ្នកស្តាប់ បទច្រៀងរបស់ កញ្ញា រុន ចិន្តា តារាចម្រៀងពន្លកថ្មី

ពិតជាពិរោះណាស់បទចម្រៀង Cover Song របស់កញ្ញា រុន ចិន្តា

ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មីបែប Cover Song កញ្ញា រុន ចិន្តា កំពុងតែទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់មិត្តយុវវ័យតាមបណ្តាញ YouTube ទោះជាបទចម្រៀងមួយនេះជាបទថ្មីក៏ដោយ ប៉ុន្តែនៅតែទទួលបានការគាំទ្រ សម្រាប់ឆ្នាំ២០២០នេះ។

កញ្ញា រុន ចិន្តា ជាតារាចម្រៀងដែលមានវ័យក្មេង ហើយជាកូនកាត់ចិនថែមទៀត ចំពោះបទចម្រៀង “ទាំងមិត្តទាំងសង្សាររួមគ្នាក្បត់ខ្ញុំ” នេះជាបទមួយបង្កប់នៅអត្ថន័យ ចំពោះស្នេហារវាងមិត្តភ័ក្កិ និង សង្សារដែលបានរួមគំនិតគ្នាក្បត់ ដោយមានការស្រឡាញ់គ្នាលួចលាក់។កញ្ញា រុន ចិន្តា បានចេញនៅបទចម្រៀង Cover Song របស់ខ្លួនជាច្រើនបទដោយបានបង្ហោះនៅលើ YouTube ប៉ុន្តែហាក់បីដូចជាមិនសូវមានស្ថានីយទូរទស្សន៍អញ្ជើញកញ្ញាអោយចូលរួមកម្មវិធីផ្សេងៗនោះឡើយ។

កញ្ញា រុន ចិន្តា ពិតជាតារាចម្រៀងពន្លកថ្មីដែលស្រឡាញ់វិស័យសិល្បៈ តាំងពីកញ្ញាបានធំដឹងក្តីមក ទោះជាមិនមានការគាំទ្រពីក្រុមគ្រួសារក៏ដោយ តែចិត្តរបស់កញ្ញាគឺនៅតែស្រឡាញ់វិស័យសិល្បៈ។
ទោះជាយ៉ាងណា កញ្ញា រុន ចិន្តា នៅតែមិនចុះចាញ់នោះឡើយ កញ្ញានៅតែបន្តចេញនៅបទចម្រៀងរបស់ខ្លួនបន្ថែមទៀត ហើយកញ្ញាក៏គ្រោងចេញនៅ MV នៅក្នុងពេលឆាប់ៗនេះ សម្រាប់បទចម្រៀងថ្មីៗរបស់គាត់ ក្នុងឆ្នាំ២០២០ ខាងមុខនេះ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម