Connect with us

មនុស្សប្រមាណ ៤០០០ នាក់បានភៀសខ្លួនទៅតំបន់សមុទ្រដោយសារផ្ទៃមេឃប្រែក្រហមឆ្អៅ និងផេះហោះពេញអាកាស

សង្ឃឹមថាប្រទេសអូស្ត្រាលីឆាប់រួចផុតពីគ្រោះនេះផងចុះ

អូស្ត្រាលី៖ មនុស្សប្រមាណ ៤០០០ នាក់បានភៀសខ្លួនទៅសមុទ្រនៅវីកតូរៀដោយសារភ្លើងឆេះព្រៃពេលនេះបានធ្វើឱ្យផ្ទៃមេឃតាមតំបន់មួយចំនួនប្រែទៅជាពណ៌ក្រហមឆ្អៅ និងផេះហោះពេញអាកាស។ យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថា មនុស្សចំនួន២នាក់ទៀតហើយដែលបានបាត់បង់ជីវិតនៅ New South Wales(NSW) និងមនុស្សចំនួន៤នាក់បានបាត់ខ្លួននៅវីកតូរៀ និង NSWកាលពីព្រឹកថ្ងៃអង្គារនេះ។

មនុស្សជាច្រើនបានត្រៀមខ្លួនរួចជាស្រេចដើម្បីមុជចូលក្នុងសមុទ្រប្រសិនបើមានសញ្ញាអាសន្នបន្លឺឡើង ជីវិតប្រជាជនក្នុងប្រទេសអូស្ត្រាលីក្នុងតំបន់មួយចំនួនកំពុងប្រឈមនឹងគ្រោះថ្នាក់ជាខ្លាំង ពួកគេត្រូវពាក់ម៉ាសជាប់ដោយសារបរិយាកាសមានសភាពអួរអាប់ចំណែកអគារជាច្រើនក៏ត្រូវបានបំផ្លិចបំផ្លាញអស់ជាបន្តបន្ទាប់ផងដែរ៕

ប្រភព៖ BBC
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម